រូបភាព​ជុំវិញ​ពិភពលោក ០២ កុម្ភៈ ២០២០

អ្នក​កាសែត​ប៉ាឡេស្ទីន​ដែល​ត្រូវ​របួស​ម្នាក់​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​កន្លែង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​អ៊ីស្រាអែល​ និង​ផែនការ​សន្តិភាព​នៅ​មជ្ឈឹមប្រទេស​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​ក្រុង Hebron ប្រទេស​ប៉ាឡេស្ទីន។

បាតុករ​អ៊ីរ៉ាក់​ម្នាក់​អង្គុយ​នៅ​ក្នុង​កង់ឡាន​ដែល​កំពុង​តែ​ឆាបឆេះ និង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បិទ​ផ្លូវ​ នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង Najaf ប្រទេស​អ៊ីរ៉ាក់។

កីឡាករ Novak Djokovic នៃ​ប្រទេស​ស៊ែប៊ី​លើក​មេដៃ​នៅ​ពេល​លោក​កាន់​ពានរង្វាន់ Norman Brookes Challenge Cup បន្ទាប់​ពី​បាន​ឈ្នះ​កីឡាករ Dominic Thiem នៃ​ប្រទេស​អូទ្រីស នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ Australian Open Tennis Championship នៅ​ក្នុង​ក្រុង Melbourne ប្រទេស​អូស្ត្រាលី។

មន្ត្រី​ឥណ្ឌូណេស៊ី​ដែល​ពាក់​ឈុត​ការពារ​បាញ់​ថ្នាំ​កម្ចាត់​មេរោគ​លើ​និស្សិត​ឥណ្ឌូណេស៊ី នៅ​ពេល​ពួកគេ​ចុះ​ពី​លើ​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hang Nadim ក្នុង​ក្រុង Batam បន្ទាប់​ពី​ត្រូវ​បាន​នាំ​ចេញ​ពី​ក្រុង Wuhan ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី។

សហស្ថាបនិក​ក្លឹប Groundhog លោក John Griffiths កាន់​សត្វ​មួយ​ប្រភេទ​ឈ្មោះ Punxsutawney Phil នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី១៣៤​នៃ​ទិវា Groundhog Day on Gobbler's Knob នៅ​ក្នុង​ក្រុង Punxsutawney រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

មនុស្សម្នា​តុបតែង​ជា​លោក Schleicher ចូលរួម​នៅ​ក្នុង​កម្មវិធី​រត់ប្រណាំង​ប្រពៃណី Schleicherlaufen នៅ​ក្នុង​ក្រុង Telfs ប្រទេស​អូទ្រីស។

និស្សិត​សាកលវិទ្យាល័យ​កាន់​ទង់ជាតិ​អ៊ីរ៉ាក់​ដើម្បី​បង្ហាញ​ពី​ការ​មិន​គាំទ្រ​របស់​ពួកគេ​ចំពោះ​លោក Mohammed Tawfiq Allawi ដែល​ជា​នាយករដ្ឋមន្ត្រី​ទទួល​បាន​ការ​តែងតាំង​ថ្មី នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ក្រុង Baghdad ប្រទេស​អ៊ីរ៉ាក់។

លោក Jasper Iwema នៃ​ប្រទេស​ហូឡង់​ដួល នៅ​ពេល​ប្រកួត​ជាមួយ​នឹង​លោក Lukas Hutla នៃ​សាធារណរដ្ឋ​ឆែក នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត FIM Ice Speedway Gladiators World Championship នៅ​ក្នុង​ក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន។

អ្នក​ដើរត្បាត​ព្រៃ​ម្នាក់​ត្រូវ​បាន​ចោមរោម​ដោយ​សត្វ​កណ្តូប​វាល​ខ្សាច់​ នៅ​តំបន់​អភិរក្ស Nasuulu Conservancy ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។