រូបភាពជុំវិញពិភពលោក ២ កុម្ភៈ ២០១៦
រូបត្លុកកំប្លែងដែលធ្វើពីក្រដាសសម្រាប់រថយន្តក្នុងពិធីបុណ្យមួយរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីត្រូវបានគេរៀបចំឡើងសម្រាប់ក្បួនដង្ហែពិធីបុណ្យ Rose Monday នៅក្នុងក្រុង Mainz ប្រទេសអាល្លឺម៉ង់។
ក្មេងៗប៉ាឡេស្ទីនស្វែងរកឧបករណ៍លេងកម្សាន្តនៅក្នុងកម្ទេចផ្ទះរបស់ពួកគេ បន្ទាប់ផ្ទះទាំងនោះត្រូវបានឧបករណ៍ឈូសឆាយរបស់អ៊ីស្រាអែលកម្ទេចចោល នៅក្នុងតំបន់យោធាដែលមានជម្លោះមួយនៅក្នុងតំបន់ Musafir Jenbah។ អាជ្ញាធរ និងក្រុមអ្នកស្រុកនិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយកម្ទេចអគារយ៉ាងហោចណាស់ចំនួន១២នៅក្នុងតំបន់យោធាដែលមានជម្លោះ នៅភាគខាងត្បូងនៃតំបន់ West Bank ដោយធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ផ្ទះសម្បែង។
លោក Bill Cosby (រូបកណ្តាល) ដែលជាតារាសម្តែង និងជាតារាកំប្លែងផងនោះ ទៅដល់តុលាការសម្រាប់ការបង្ហាញខ្លួនទៅតុលាការក្នុងក្រុង Norristown រដ្ឋPennsylvania។ លោក Cosby ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងបៀតបៀនផ្លូវភេទទៅលើស្រ្តីម្នាក់នៅផ្ទះរបស់លោកកាលពីខែមករា ឆ្នាំ២០០៤។
ក្មេងស្រីម្នាក់ជិះលើកង់ដែលអាចឈរលើ និងរុញ (scooter) នៅក្រោមការតុបតែងសម្រាប់ការតាំងពិព័រណ៍ព្រះវិហារមួយមុខពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិន នៅឧទ្យាន Ditan នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។
ក្រុមតន្រ្តីរបស់អាហ្វហ្គានីស្ថានសម្តែងនៅកន្លែងបែកបាក់មួយរបស់រាជវាំង Darul Aman នៅក្នុងក្រុងកាប៊ុល ក្នុងយុទ្ធនាការមួយដែលគេហៅថា «ស្នាមញញឹមមួយពាន់សម្រាប់សន្តិភាព» ដែលរៀបចំឡើងដោយអង្គការអហិង្សាពិភពលោក ឬ Non-Violent World Organization (NVWO)។
អ្នករបាំធ្វើដំណើរនៅក្នុងរថយន្តសណ្តោងក្នុងពេលប្រារព្ធពិធីបុណ្យនៅក្នុងក្រុង Ituren ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។ អ្នករបាំទាំងនោះត្រូវបានគេស្គាល់ថា Joaldunak មកពីក្រុង Zubieta និងក្រុង Ituren ទៅលេងភូមិគ្នាទៅវិញទៅមក ដោយបានសម្តែងរបាំសាសនាដើម្បីបណ្តេញព្រលឹងអាក្រក់ និងដើម្បីសម្គាល់ថារដូវផ្ការីកជិតមកដល់ហើយ។
សម្តេចប៉ាប Francis ប្រារព្ធពិធីសូត្រធម៌នៅក្នុងវិហារ Saint Peter នៅក្នុងវិមានវ៉ាទីកង់។
ក្មេងៗដើរតាមវាលមួយដែលមានពោរពេញទៅដោយផ្កា នៅជាយក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ប្រទេសប៉ាគីស្ថាន។
សមាជិករបស់ក្រុមរាំ Shanxi Folk Dance និងក្រុម Music Troupe សម្តែងនៅសារមន្ទីរ Orient នៅក្នុងក្រុងលីសបោន (Lisbon) ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។
ទាហានទៅជួយពន្លត់ភ្លើងឆេះព្រៃមួយនៅលើភ្នំនៅជុំវិញក្រុងបូហ្គោតា (Bogota) ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។ ភាគច្រើននៃប្រទេសនេះកំពុងស្ថិតក្នុងការប្រកាសអាសន្នដោយសារការខ្វះខាតទឹក និងហានិភ័យនៃភ្លើងឆេះព្រៃ។
មានការតម្រង់ជួរដ៏វែងនៅខាងក្រៅស្ថានីយរថភ្លើង Guangzhou ក្នុងក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ សារព័ត៌មានរដ្ឋបាននិយាយថា អ្នកធ្វើដំណើររាប់ពាន់អ្នកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅក្នុងប្រទេសចិនជាប់គាំងនៅស្ថានីយមួយនៅក្នុងក្រុង Guangzhou បន្ទាប់ព្រិល និងទឹកកកបានធ្វើឲ្យមានបញ្ហាដល់ការធ្វើដំណើរប្រចាំរបស់ពិភពលោក។
អ្នកធ្វើការនៅឧទ្យាន Hong Kong Ocean ថតរូបជាមួយប្រភេទសត្វស្វាម៉្យាង ដែលជាសត្វស្វាតូចជាងគេក្នុងពិភពលោក។