រូបភាព​ជុំវិញ​ពិភពលោក ១៩ កុម្ភៈ ២០១៨

លោក Xavier កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau សាក​បង្វិល​តម្បាញ​មួយ​ នៅ​ពេល​ពួកគេ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​អាស្រម Mahatma Gandhi នៅ​ក្នុង​ក្រុង Ahmadabad ប្រទេស​ឥណ្ឌា។

ក្មេងៗ​សិស្ស​សាលា​ដើរ​ នៅ​ពេល​ភ្នំភ្លើង Sinabung ផ្ទុះ​នៅ​ក្នុង​ក្រុង Karo ខេត្ត North Sumatra ប្រទេស​ឥណ្ឌូនេស៊ី។

លោក Nikolas Cruz ឡើង​តុលាការ​សម្រាប់​សវនាការ​មួយ​នៅ​ក្នុង​ក្រុង Fort Lauderdale រដ្ឋ Florida។ លោក Cruz ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ចំនួន១៧ ពី​អំពើ​ឃាតកម្ម​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ដោយ​រង្គាល នៅ​វិទ្យាល័យ Marjory Stoneman Douglas នៅ​ក្នុង​ក្រុង Parkland។

សិស្ស​ម្នាក់​នៅ​វិទ្យាល័យ Marjory Stoneman Douglas យំ​នៅ​ពី​មុខ​ឈើ​ឆ្កាង​សម្រាប់​ជន​រងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​ម្នាក់​ឈ្មោះ Meadow Pollack ខណៈ​ដែល​មិត្តភក្កិ​របស់​ខ្លួន​លួងលោម​នាង នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​នៅ​ក្បែរ​វិទ្យាល័យ​នៅ​ក្នុង​ក្រុង Parkland រដ្ឋ Florida កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ស្ត្រី​ស៊ីរី​ម្នាក់ និង​កូនៗ​របស់​គាន់​រត់​រក​កន្លែង​លាក់​ខ្លួន បន្ទាប់​ពី​មាន​ការ​ទម្លាក់​គ្រាប់​បែក​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង Hamouria ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម។ ការ​ទម្លាប់​គ្រាប់​បែក​របស់​ស៊ីរិ​បាន​សម្លាប់​ជន​ស៊ីវិល​៤៤នាក់​នៅ​ក្នុង​តំបន់ Eastern Ghouta ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម។

កងម៉ារីន​កូរ៉េ​ខាង​ត្បូង​ញ៉ាំ​បន្លែ​ក្នុង​ស្រុក​ក្នុង​ពេល​ហ្វឹកហ្វឺន​ជំនាញ​រស់រាន​នៅ​ក្នុង​ព្រៃ​ ដែល​ជា​ផ្នែក​នៃ​សមយុទ្ធ​យោធា​រួម​គ្នា​ដែល​មាន​ឈ្មោះ​ថា Cobra Gold 2018 នៅ​បន្ទាយ​ទាហាន​នៅ​ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ។

កីឡាករ Kim Hyunki មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការ៍​ជិះ​ស្គី​ពី​លើ​ភ្នំ​ ក្នុង​កីឡាករ​អូឡាំពិក​រដូវ​រងា​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង។

អ្នក​លក់​ម្នាក់​ទាញ​យក​បាន​ម៉ាឡាកាំង​ដែល​មាន​ស្លៀក​សំពត់​មួយ​ចេញ​ពី​ហាង​ដែល​កំពុង​ឆេះ​របស់​គាត់ នៅ​ផ្សារ​លក់​សម្លៀកបំពាក់​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រុង Port-au-Prince ប្រទេស​ហៃទី កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

កង់​មុខ​នៃ​ត្រាក់ទ័រ​បាស់​ឡើងលើ​ នៅ​ពេល​ដែល​អ្នក​បើក​ព្យាយាម​ដឹក​ឧបករណ៍​ដ៏​ធ្ងន់​មួយ​នៅ​ខាង​ក្រៅ​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន។​

មនុស្ស​ម្នា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Riding on Anything ដែល​រៀបចំ​នៅ​ក្នុង​ក្រុង Bialka Tatrzanska ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

អ្នក​ភូមិ​ដែល​តុបតែង​ជា​ព្រះ​ថែ​រក្សា​ភ្នំ​ក្នុង​ក្រុង​ដើរ​ជុំវិញ​ភូមិ​ដើម្បី​ឲ្យ​ពរ​ ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន នៅ​ក្នុង​ភូមិ Miao ក្នុង​ក្រុង Liuzhou តំបន់​ស្វយ័ត Guangxi Zhuang ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

សកម្មជន​អង្គការ Greenpeace ស្លៀកពាក់​ឈុត​ពណ៌​ស នៅ​ពេល​ពួកគេ​រៀបចំ​ឈុត​មួយ​ដើម្បី​ប្រឆាំង​នឹង​បញ្ហា​សុខភាព​ដែល​បណ្តាល​មក​ពី​ការ​ស្រូប​ផ្សែង​រថយន្ត នៅ​ក្នុង​ក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់។

មនុស្ស​ម្នា​ចូលរួម​នៅ​ក្នុង​សង្គ្រាម​ម្សៅ ដែល​ជា​ការ​ប្រយុទ្ធ​គ្នា​មួយ​ដោយ​ប្រើ​ម្សៅ​ពណ៌​ដើម្បី​កំណត់​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ Carnival នៅ​ក្នុង​ក្រុង Galaxidi ប្រទេស​អេហ្ស៊ីប។

ក្រុម Dancing Noses សម្តែង​ក្នុង​ពេល​ហាត់​សម​មួយ​សម្រាប់​កម្មវិធី The Nose នៅ​មហោស្រព Sydney Opera House នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

ក្មេង​ស្រី​ម្នាក់​មើល​ក្បាល​ត្រី​ម្យ៉ាង​ដែល​តាំង​បង្ហាញ​នៅ​មុខ​ហាង​មួយ​នៅ​ក្នុង​ផ្សារ​ត្រី Tsukiji នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ត្រី​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ត្រី​ប្រភេទ​នេះ​មួយ​មាន​តម្លៃ​ជាង​១,៧៥លាន​ដុល្លារ នៅ​ពេល​លក់​ដេញ​ថ្លៃ​មួយ​ក្នុង​ឆ្នាំ២០១៣ នៅ​ក្នុង​ប្រទេស​ជប៉ុន។