រូបភាព​ជុំវិញ​ពិភពលោក ១៩ កុម្ភៈ ២០១៧

រ៉ុក្កែត SpaceX Falcon 9 មួយ​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អាកាស Kennedy ក្នុង​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋ​អាមេរិក។

ស្រ្តី​មក​ពី​កុលសម្ព័ន្ធ Tiwa ចាប់​ត្រី​នៅ​ក្នុង​ដី​ភក់​នៅ​ក្នុង​ភូមិ Dharamtul ក្នុង​ស្រុក Nagaon នៅ​ក្នុង​រដ្ឋ Assam ប្រទេស​ឥណ្ឌា។​

កងកម្លាំង​ពិសេស​របស់​ក្រសួង​មហាផ្ទៃ​បេឡារុស​សម្តែង​ក្នុង​ការ​ប្រារព្ធ Maslenitsa ដើម្បី​សាទរ​ការ​បញ្ចប់​រដូវ​រងា​ នៅ​បន្ទាយ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស។

កីឡាការនី Luisa Bodem ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លោត​កម្ពស់​វិញ្ញាសា​ស្រ្តី​នៅ​ក្នុង​ក្រុង Leipzig ប្រទេស​អាល្លឺម៉ង់។

ក្មេង​ប្រុស​ម្នាក់​ថត​រូប Selfie ជាមួយ​នឹង​សម្តេច​ប៉ាប​ ក្នុង​ពេល​ព្រះ​រាជ​ទស្សនកិច្ច​របស់​ទ្រង់​ទៅ​ព្រះវិហារ Santa Maria Josefa del Cuore di Gesu ក្នុង​ក្រុង​រ៉ូម កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ២០១៧។

មនុស្ស​ម្នា​ប្រកួត​នៅ​ក្នុង​ពិធីបុណ្យ Ice Dragon Boat​ នៅ​លើ​បឹង Dows ក្នុង​ក្រុង Ottawa ប្រទេស​កាណាដា កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ផ្សែង​ភ្លើង​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ពិព័រណ៍​យោធា​នៅ​ក្នុង​ពិធី​បើក​សម្ភោធ​ពិព័រណ៍ និង​សន្និសីទ​ការពារ​ប្រទេស​ជា​អន្តរជាតិ នៅ​ក្នុង​ក្រុង Abu Dhabi ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

ក្មេង​ស្រី​ម្នាក់​មើល​រូប​សត្វ 3D ដែល​គូរ​នៅ​ការដ្ឋាន​ទីតាំង​សម្រាប់​ការ​ប្រកួត​អូឡាំពិក​រដូវ​ក្តៅ​តូក្យូ សម្រាប់​ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

មនុស្ស​ម្នា​គប់​ប៉េងប៉ោះ​ដាក់​គ្នា​ក្នុង​ពិធីបុណ្យ Summer Fest នៅ​ក្នុង Quillon ប្រទេស​ឈីលី កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នក​ដើរ​លេង​ម្នាក់​ថត​រូប​នៅ​ក្នុង​ទីលាន Saint Mark's Square ក្នុង​ពិធីបុណ្យ Carnival នៅ​ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

កីឡាករJustin Fontaine (លេខ​៣៣) ក្រឡាប់​នៅ​ពេល​បុក​ជាមួយ​នឹង​កីឡាករ Codie Rohrbaugh និង​កីឡាករ Bobby Gerhart (លេខ៥) ក្នុង​ពេល​ប្រណាំង​រថយន្ត ARCA នៅ​លើ​ផ្លូវ Daytona International Speedway លើ​ឆ្នេរ Daytona រដ្ឋ Florida កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

កីឡាករ​នានា​ប្រកួត​ក្នុង​ការ​ប្រណាំង​ជិះ​ស្គី​ចម្ងាយ​១៥គ.ម សម្រាប់​ជើងឯក Biathlon World Championships នៅ​ក្នុង​ក្រុង Hochfilzen ប្រទេស​អូទ្រីស។

មន្រ្តី​ពិនិត្យ​រណ្តៅ​មួយ​នៅ​ក្នុង​ក្រុង Studio កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។ យានយន្ត​ពីរ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​នោះ​ កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ជួយ​សង្រ្គោះ​ស្រ្តី​ម្នាក់​ដែល​បាន​រត់​គេច​ចេញ​ពី​រថយន្ត​របស់​គាត់ ប៉ុន្តែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឈរ​នៅ​លើ​រថយន្ត​ដែល​ក្រឡាប់​របស់​គាត់។