រូបភាព​ជុំវិញ​ពិភពលោក ១៨ កុម្ភៈ ២០១៨

មនុស្ស​ម្នា​លេង​នៅ​លើ​ឧបករណ៍​យោល​ដ៏​ធំ​មួយ​នៅ​ក្នុង​ពិធីបុណ្យ Spring Festival ដើម្បី​ប្រារព្ធ​ការ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ឧទ្យាន Happy Valley ក្រុង​ប៉េកាំង ប្រទេស​ចិន។

កីឡាករ Lukas Runggaldier មក​ពី​អ៊ីតាលី​លោត​ ក្នុង​ពេល​ហាត់​សម​សម្រាប់​ការ​ប្រកួត Nordic នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង។

មនុស្ស​ម្នា​ចូលរួម​ក្នុង​កម្មវិធី​ដុស​ខាត់​រូបសំណាក​ព្រះ Gomateshwara ដែល​មាន​កម្ពស់៥៨,៨ហ្វីត (ប្រមាណ​ជា​១៨ម៉ែត្រ) នៅ​ក្នុង​ក្រុង Shravanabelagola ប្រទេស​ឥណ្ឌា។ រូបសំណាក​ដែល​មាន​វ័យ​១.០៣៧ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ដុស​ខាត់​ជាមួយ​នឹង​ទឹក​ដោះគោ រមៀត ម្សៅ​ពណ៌ កម្ទេច​ចន្ទន៍ក្រស្នា ម្សៅ​ថ្នាំ និង​កាក់​មាស។

ក្មេងៗ​ស៊ីរី​លេង​នៅ​ខាង​ក្រៅ​សាលា​បែកបាក់​មួយ​នៅ​ក្នុង​ភូមិ Frikeh ប្រទេស​ស៊ីរី។

នេះ​ជា​ទិដ្ឋាភាព​ពី​លើ​អាកាស​ដែល​មើល​ឃើញ​កម្ទេច​ឧទ្ធម្ភាគចក្រ​យោធា​មួយ​ដែល​ធ្លាក់​នៅ​ក្នុង​ក្រុង Santiago Jamiltepec រដ្ឋ Oaxaca ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។ រញ្ជួយ​ដី​ដែល​មាន​កម្លាំង​៧,២ បាន​វាយប្រហារ​លើ​ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃ​សុក្រ​ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​តិចតួច ប៉ុន្តែ​បាន​បង្ក​ឲ្យ​មាន​សោកនាដកម្ម​មួយ​នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​របស់​រដ្ឋមន្ត្រី​មួយ​រូប​ចុះ​ចត​នៅ​តាម​ផ្លូវ​ទៅ​កាន់​រដ្ឋ Oaxaca។ គ្រោះ​រញ្ជួយ​ដី​នេះ​បាន​សម្លាប់​មនុស្ស​១៣នាក់ រួម​មាន​ទាំង​ក្មេងៗ​៣នាក់​ផង​ដែរ។

ពលករ​ហ្វីលីពីន​ដែល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ដោយ​ចាកចេញ​ពី​ប្រទេស​កូវ៉ែត​ ទៅ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ម៉ានីល។ បន្ទាប់​ពី​មាន​ឃាតកម្ម​ដ៏​អាក្រក់​មួយ​កើត​ឡើង​លើ​អ្នក​បម្រើ​ការ​តាម​ផ្ទះ​ជនជាតិ​ហ្វីលីពីន​ម្នាក់​នៅ​ក្នុង​ប្រទេស​កូវ៉ែត ស្ត្រី​រាប់​រយ​នាក់​បាន​សម្រុក​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​បាន​រៀបរាប់​ពី​ការ​រំលោភ​បំពាន និង​ការ​លំបាក​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​និយាយ​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​បរទេស​ម្តង​ទៀត។

មនុស្ស​ម្នាក់​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន​ផ្កា​ក្នុង​ពិធីបុណ្យ Nice Carnival លើក​ទី១៣៤ កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុងNice ប្រទេស​បារាំង។

កីឡាករ Sverre Lunde Pedersen មក​ពី​ន័រវែស​ដឹកនាំ​ក្រុម​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ជិះ​ស្គី​ក្នុង​ល្បឿន​លឿន​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Gangneung ប្រទេស​កូរ៉េ​ខាង​ត្បូង។

អាកាសយានិក​អ៊ីស្រាអែល​ចាប់​ផ្តើម​បេសកកម្ម​របស់​ពួកគេ​នៃ​គម្រោង D-MARS Project នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង Mitzpe Ramon នៃ​វាល​ខ្សាច់ Negev ក្នុង​ប្រទេស​អ៊ីស្រាអែល។ ទីតាំង​នេះ​ត្រូវ​បាន​គេ​ជ្រើសរើស​ដោយសារ​តែ​ភាព​ស្រដៀង​គ្នា​នៃ​ភព​ព្រះ​អង្គារ ទៅ​លើ​កត្តា​ភូគព្ភសាស្ត្រ ភាព​រហោឋាន និង​ការ​នៅ​ដាច់​ពី​គេ។