រូបភាពជុំវិញពិភពលោក១៨ កុម្ភៈ ២០១៦
ជនស៊ីវិលស៊ូដង់ខាងត្បូងរត់គេចចេញពីការវាយប្រហារគ្នានៅមូលដ្ឋានអង្គការសហប្រជាជាតិនៅក្រុង Malakal ភាគឦសាន ទីដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារលើជនស៊ីវិលដែលស្ថិតនៅខាងក្នុងមូលដ្ឋាននោះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់។
រូបភាពចេញពីវីដេអូបង្ហាញទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ដោយប៉ុស្តិ៍ទូរទស្សន៍ Channel 7 របស់ប្រទេសអូស្រ្តាលី ដែលបានបង្ហាញពីបុរសម្នាក់ជំរះស្មៅដែលដុះយ៉ាងលឿនពីផ្ទះមួយនៅក្រុង Wangaratta ចម្ងាយ ២៥០គីឡូម៉ែត្រ (១៥០ម៉ាយ) ភាគពាយព្យក្រុង Melbourne ប្រទេសអូស្រ្តាលី។ គេមានឃើញបាតុភូតស្មៅដុះច្រើនខុសពីធម្មតា ដែលត្រូវបានស្គាល់តាមវិទ្យាសាស្រ្តថា Panicum effusum ដោយរុក្ខជាតិស្មៅពណ៌លឿង និងចេញព្រុយដុះគ្របដណ្តប់ពាសពេញផ្លូវចូលផ្ទះ ផ្លូវបើកចូលផ្ទះ និងរានហាលខាងក្រោយផ្ទះ។
ប៉ូលិសអ៊ូហ្គង់ដាព្យាយាមការពារប្រអប់ដាក់សន្លឹកឆ្នោត នៅខណៈដែលអ្នកបោះឆ្នោតដែលមានភាពរំជើបរំជួលឡោមព័ទ្ធរួបលោក បន្ទាប់ពីរង់ចាំអស់រយៈពេលប្រាំពីរម៉ោង ដោយមិនទាន់បាន បោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយនៅក្រុង Ggaba ជាយក្រុង Kampala។
សមាជិកនៃកងកម្លាំងតួកកីឈរជិតរថយន្តក្រុងមួយ ដែលត្រូវបានបំផ្លាញនៅក្នុងការផ្ទុះលើដងផ្លូវមួយ ដែលភ្ជាប់ក្រុង Diyarbakir និងក្រុង Bingol នៅភាគអាគ្នេយ៍ប្រទេសតួកគី។ ទាហានប្រាំមួយនាក់ត្រូវបានសម្លាប់បន្ទាប់ពីក្រុមឧទ្ទាម PKK បានដាក់បំផ្ទុះគ្រាប់បែកមួយនៅលើដងផ្លូវ ខណៈពេលដែលរថយន្តក្រុងនោះបានបើកឆ្លងកាត់ នេះបើយោងទៅតាមទីភ្នាក់ងារព័ត៌មានជាតិតួកគី Anadolu។ ការស្លាប់នោះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ២៨នាក់ និងធ្វើឲ្យមួយរាប់សិបនាក់ទៀតរងរបួស។
អង្គរក្សរត់ស្របតាមយានជំនិះដែលសម្តេចប៉ាប Francis ជិះទៅកាន់របងព្រំដែនម៉ិចស៊ិក និងសហរដ្ឋអាមេរិក ទីដែលសម្តេចប៉ាបផ្តល់ការបួងសួងដល់ជនចំណាកស្រុក នៅក្រុង Ciudad Juarez នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
បេក្ខនារីប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ឱបគ្នាជាមួយនឹងបុគ្គលិកធ្វើការក្នុងបន្ទប់ក្រណាត់ឡែនអ្នកស្រី Brana Marancic នៅអំឡុងពេលយុទ្ធនាការឃោសនានៅឯអគារ Caesar's Palace នៅក្រុង Las Vegas រដ្ឋ Nevada។
ទង់ជាតិប្រទេសហ្វាំងឡង់សំកាំងពីលើអគារ Lahti Large Skijumping Hill នៅប្រទេសហ្វាំងឡង់។
បុរសកុលសម្ព័ន្ធ Miao ដោយពាក់ស្រោមមុខប្រពៃណី លាបដីទៅលើមុខរបស់ស្រ្តីម្នាក់ ដើម្បីបួងសួងឲ្យមានសំណាងល្អនៅអំឡុងពេលពិធីអបអរសាទរបុណ្យចូលឆ្នាំនៅក្រុង Liuzhou តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។
ផ្កាមួយចំនួនបានដុះចេញពីវាលស្មៅដែលគ្របពីលើដោយព្រិលទឹកកកនៅ Frankfurt an der Oder ភាគខាងកើតប្រទេសអាល្លឺម៉ង់។
រូបភាពពីអាកាសបង្ហាញពីនាវាដែលបានសំចតនៅកំពង់ផែ Old Harbour នៃក្រុង Marseille ប្រទេសបារាំង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
អ្នករាំលើទឹកកកនាង Sumire Suto និងលោក Francis Bourdreau Audet មកពីប្រទេសជប៉ុន បានធ្វើការសំដែងនៅអំឡុងពេលកម្មវិធីប្រកួតរបាំស្គីលើទឹកកក Paris Short Program of the Taiwan ISU Four Continents Figure Skating Championships នៅក្រុងតៃប៉ិ កោះតៃវ៉ាន់។
អ្នកបើកយន្តហោះលោក Akmal Bin Abdul Kahar មើលក្រុមហោះហើរអាក្រូបាត Black Eagles របស់ប្រទេសកូរ៉េខាងត្បូងធ្វើការសំដែងនៅអំឡុងពេលពិព័រណ៍អាកាសនៅមជ្ឈមណ្ឌលពិព័រណ៍ Changi ប្រទេសសិង្ហបុរី។
កម្មករម្នាក់លើកហ្វ្រូម៉ា Parmesan ចេញពីធ្នើរក្នុងឃ្លាំងនៅឯរោងចក្រផលិតផលទឹកដោះ Madonne Caseificio dell'Emilia នៅក្រុង Modena ប្រទេសអ៊ីតាលី។
អ្នកបង្វឹកសុនខជនជាតិអូស្រ្តាលី និងអតីតជើងឯកជិះរលកលោក Chris de Aboitiz ជិះរលកជាមួយនឹងសុនខ Millie (ខាងឆ្វេង) និងសុនខ Rama នៅឆ្នេរ Palm Beach ប្រទេសអូស្រ្តាលី។