រូបភាព​ជុំវិញ​ពិភពលោក ១៧ កុម្ភៈ ២០១៩

កងកម្លាំង​ពិសេស​របស់​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​បេឡារុស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​គេ​ហៅ​ថា «កម្មវិធី​សប្បាយៗ​ក្នុង​រដូវ​រងា ឬ​ Winter fun» នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​ក្នុង​ក្រុង Minsk ប្រទេស​បេឡារុស។

មនុស្សម្នា​ប្រណាំង​ជិះ​កង់​នៅ​ក្នុង​វគ្គទី២ នៃ​ការ​ប្រកួត Tour of Oman ចាប់​ពី Royal Cavalry Oman ដល់ al-Bustan។

មនុស្ស​ម្នាក់​ដែល​មាន​ពាក់​ស្រោម​មុខ​ប្រពៃណី​ចូលរួម​នៅ​ថ្ងៃ​បើក​សម្ភោធ​ពិធីបុណ្យ Venice Carnival ប្រទេស​អ៊ីតាលី។

អ្នក​រុករក​រ៉ែ​ម្នាក់​ត្រូវ​បាន​គេ​ទាញ​ចេញ​ពី​រណ្តៅ​មួយ​ ក្នុង​ពេល​ជួយ​អ្នក​រុករក​មាស​ខុស​ច្បាប់​ដែល​ជាប់​ខ្លួន​​ក្នុង​ពេល​រុករក នៅ​ក្នុង Kadoma ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុម​បាតុករ​ដែល​គាំទ្រ​ការ​បំបែក​រដ្ឋ​ដើរ​ក្បួន​ ក្នុង​ពេល​បាតុកម្ម​មួយ​ដើម្បី​គាំទ្រ​ដល់​មេដឹកនាំ​នយោបាយ​ដែល​ជាប់​ពន្ធនាគារ​ដោយ​សារ​ការ​គាំទ្រ​ការ​បំបែក​រដ្ឋ នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។​

នេះ​ជា​ការ​ផ្ទុះ​មួយ​ នៅ​ពេល​មាន​ការ​​បង្ហាញ​ផ្នែក​យោធា​មួយ​ដោយ​យក​កន្លែង​បាញ់​មីស៊ីល​ផ្លោង​ជា​ទី​ដៅ នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​​តាំង​ពិព័រណ៍​ការពារ​ប្រទេស​អន្តរជាតិ នៅ​ក្នុង​ក្រុង Abu Dhabi ប្រទេស​​អេមីរ៉ាតអារ៉ាប់រួម។

មនុស្សម្នា​តុបតែង​ជា​តួអង្គ​តុក្កតា smurf ឈរ​ថតរូប​ ក្នុង​ប៉ុនប៉ុង​ធ្វើ​ឲ្យ​មាន​ការ​ប្រជុំ​តុក្កតា smurf ដ៏​ធំ​បំផុត​របស់​ពិភពលោក នៅ​ក្នុង​ក្រុង Lauchringen ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Brady Portenier មក​ពី​ក្រុង Caldwell រដ្ឋ Indiana ប្រកួត​ជិះ​គោ​ជល់​នៅ​ទីលាន El Paso County Colosseum នៅ​ក្នុង​ការ​ប្រកួត​ជិះ​គោ​ជល់ Tuff Hedeman Bull Riding Tour កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ស្ថានីយ​ផលិត​ថាមពល​ដោយ​ប្រើ​ធ្បូង​មួយ​ត្រូវ​បាន​គេ​បំផ្លាញ​ចោល នៅ​ក្នុង​ក្រុង Castrop Rauxel ប្រទេស​អាល្លឺម៉ង់។

បុរស​អាហ្វាហ្គានីស្ថាន​ជិះ​សេះ​នៅ​លើ​ផ្លូវ​មាន​ព្រិល​នៅ​ជាយ​ក្រុង​កាប៊ុល។