រូបភាព​ជុំវិញ​ពិភពលោក ១៦ កុម្ភៈ ២០២០

រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ពី​កប៉ាល់ Diamond Princess ចាកចេញ​ពី​កំពង់ផែ​ក្នុង​ក្រុង Yokohama ប្រទេស​ជប៉ុន។

សុនខ​ដែល​មាន​ពាក់​ម៉ាស់​ ត្រូវ​បាន​គេ​ថត​បាន​នៅ​តំបន់​ផ្សារ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ក្រុង Shanghai ប្រទេស​ចិន នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី។

សមាជិក​នៃ​សមាគម​ Association for the Recovery of Historical Memory of Valladolid ចូលរួម​នៅ​ក្នុង​ការ​បញ្ចុះសព​មនុស្ស​២៤៥នាក់​ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​របស់​ជនផ្តាច់ការ​អេស្ប៉ាញ​ឈ្មោះ Francisco Franco នៅ​ក្នុង​សង្គ្រាម​ស៊ីវិល នៅ​កន្លែង​បញ្ចុះសព El Carmen ក្នុង​ក្រុង Valladolid ប្រទេស​អេស្ប៉ាញ។ សាកសព​ទាំង​នោះ​ត្រូវ​បាន​គេ​រកឃើញ​នៅ​ចន្លោះ​ពី​ឆ្នាំ២០១៦ ដល់​២០១៧។

មនុស្ស​ម្នាក់​ដើរ​កាត់​ពពុះ​ទឹក នៅ​ក្នុង​ក្រុង Saint-Guenole ប្រទេស​បារាំង​ ដោយសារ​តែ​ព្យុះ Dennis បាន​បោកបក់​ទៅ​លើ​តំបន់ Brittany នៃ​ប្រទេស​បារាំង។

អ្នក​បង្ហាញ​ម៉ូដ​បង្ហាញ​ម៉ូដ​រចនា​ដោយ​លោក Richard Quinn សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ ឬ​រដូវ​រងា​ឆ្នាំ២០២០ នៅ​ក្នុង​កម្មវិធី London Fashion Week កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

កុមារ Sterling Huitron ដែល​មាន​អាយុ​១០ឆ្នាំ ធ្លាក់​ពី​លើ​គោ ក្នុង​ការ​ប្រកួត Cowboy Mardi Gras Bull Riding and Mini Bull Riding Competition នៅ​ក្នុង​ក្រុង Bandera រដ្ឋ Texas កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

មនុស្ស​ម្នាក់​សម្តែង​នៅ​ក្នុង​ការ​ជប់លៀង​តាម​ផ្លូវ​ឈ្មោះ Cordao do Boitata ដែល​ជា​ការ​ដើរ​ក្បួន​មួយ​ក្នុង​ចំណោម​ការ​ដើរ​ក្បួន​ជាច្រើន មុន​ពេល​ចាប់​ផ្តើម​ការ​ប្រារព្ធ​ពិធីបុណ្យ Carnival ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី២១ ខែកុម្ភៈ នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

បុរស​ម្នាក់​សម្រាប់​ភក់​ចេញ​ពី​ផ្លូវ​នៅ​ក្នុង​ក្រុង Pontypridd ដោយសារ​តែ​ព្យុះ Dennis​ បង្ក​ឱ្យ​មាន​ការ​ទឹក​ជំនន់​នៅ​ក្នុង​ចក្រភព​អង់គ្លេស។

អ្នក​រាំ​ប្រមាណ​ជា​១៤៤គូ មក​ពី​ប្រទេសចំនួន​១១ ហាត់​សម​នៅ​មហោស្រពState Opera Mahler-Saal ៥ថ្ងៃ​មុន​ការ​សម្តែង​សម្រាប់​កម្មវិធី Opera Ball ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង Vienna ប្រទេស​អូទ្រីស។

អ្នក​បង្ហាញ​ម៉ូង​ដើរ​បង្ហាញ​ម៉ូដ​នៅ​ក្នុង​ការ​ដើរ​បង្ហាញ​ម៉ូដ Roksanda នៅ​ការិយាល័យ Foreign & Commonwealth Office ក្នុង​កម្មវិធី London Fashion Week ក្នុង​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។