រូបភាព​ជុំ​វិញ​ពិភពលោក ១៦ កុម្ភៈ ២០១៨

កីឡាការនី​ Xu Mengtao របស់​ប្រទេស​ចិន​បាន​ប៉ះ​ទង្គិច​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​វិញ្ញាសារ​ជិះ​ស្គី​​លើ​អាកាស​នៅ​ទីលាន Phoenix Snow នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៨ នៅ​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្មេងៗ​កំពុង​បង្ហោះ​ខ្លែង​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​តាម​ចន្ទគតិ នៅ​ទីលាន Kim Il Sung ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រុម​ប៉ូលិស​និង​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​អ្នក​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​គំនរ​សំរាម​ នៅ​ឯ​សំណង់​មួយ​ដែល​បាន​ដួល​​ នៅ​​ទីក្រុង Bengaluru ប្រទេស​ឥណ្ឌា។

មនុស្ស​ម្នា​ចូល​រួម​ក្នុង​ពិធី​អុជ​ភ្លើង​ទៀន​បួង​សួង​ដល់​ជន​រងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ នៅ​វិទ្យាល័យ​ Marjory Stoneman Douglas នៅ​ក្រុង Parkland រដ្ឋ Florida។

​Joe Zevuloni កំពុង​កាន់ទុក្ខ​នៅ​មុខ​រូប​ឈើ​ឆ្កាង​ដែល​គេ​ដាក់​នៅ​ក្នុង​សួន​ ដើម្បី​ឧទ្ទិស​ដល់​ជន​រងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​នៅ​​វិទ្យាល័យ​ Marjory Stoneman Douglas ក្នុង​ក្រុង Parkland រដ្ឋ Florida។

ស្ត្រី​ជន​ជាតិ​ចិន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​សម្រាប់​កូន​ក្រមុំ ថត​រូប​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ ដែល​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ She Huo ដើម្បី​អប​អរ​បុណ្យ​ចូលឆ្នាំ​ចន្ទគតិ ដែល​ជា​ការ​ចាប់​ផ្តើម​នៃ​ឆ្នាំ​ច នៅ​ក្រុង Hancheng ខេត្ត Shaanxi ប្រទេស​ចិន។

មនុស្ស​កំពុង​បួង​សួង​ដោយ​មាន​កាន់​ធូប​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ចន្ទ​គតិ នៅ​ព្រះវិហារ Longhua ក្នុង​ទីក្រុងសៀងហៃ។

ជន​ជាតិ​ឥណ្ឌា​ម្នាក់​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​សមាជ​ ​កំពុង​ស្រែក​ពាក្យ​ស្លោក​នៅ​ខណៈ​ដែល​ប៉ូលិស​ចាប់​ខ្លួន​គាត់ នៅ​ពេល​គាត់​តវ៉ា​ប្រឆាំង​នឹង​មហាសេដ្ឋី Nirav Modi ក្នុង​ទីក្រុង​ញូវដេលី។

កីឡាករ ​Nathan Chen របស់សហរដ្ឋ​អាមេរិក ​កំពុង​សម្តែង​ក្នុង​កម្មវិធី​ប្រកួត​ផ្នែក​បុរស។

ក្មេង​ជន​ជាតិ​កូសូវ៉ូ​ម្នាក់​ស្លៀក​ពាក់​ជា​ប៉ូលិស​ កាន់​ទង់ជាតិ​កូសូវ៉ូ នៅ​ទីក្រុងព្រីស្ទីណា មួយ​ថ្ងៃ​មុន​ការ​ប្រារព​ទិវា​ឯករាជ្យ​ជាតិ​​លើក​ទី​១០​ របស់​ប្រទេស​កូសូវ៉ូ។

ចរាចរណ៍​ដ៏​មមាញឹក​នៅលើ​​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រី​លង្កា។