រូបភាព​ជុំវិញ​ពិភពលោក ១៦ កុម្ភៈ ២០១៧

រូបភាព​ផ្តល់​ដោយ  O​liver Watson បង្ហាញ​ឲ្យ​ឃើញ​អណ្ដាត​ភ្លើង​ព្រៃ​ដ៏​ធំ​មួយ​នៅ​ Worsleys Road ក្នុង​ទីក្រុង​ Christchurch ប្រទេស​នូវែល​សេឡង់ កាល​ពី​ព្រលឹម​មុន​ថ្ងៃ​រះ។ 

ក្រុម​បាតុករ​ដើរ​ក្នុង​ការ​ធ្វើ​បាតុកម្ម​មួយ​ដែល​ពួក​គេ​ដាក់​ចំណង​ជើង​ថា «ទិវា​គ្មាន​ជន​ចំណាក​ស្រុក» នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

កសិករម្នាក់នៅក្នុងចម្ការបន្លែរបស់គាត់ដែលរុំព័ទ្ធ​ដោយ​កំណក​ទឹក​កក​នៅទីក្រុង Atok ខេត្ត Benguet នៅ​ភាគ​ខាង​ជើង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

កូនស្វា​មួយ​ក្បាល​កំពុង​ដេក​នៅ​លើ​មេ​របស់​វា​ឈ្មោះ Kibara នៅ​ក្នុង​សួន​សត្វ​មួយ​ក្នុង​ទីក្រុង​ Leipzig ប្រទេស​អាល្លឺម៉ង់។

អ្នក​ថ្មើរ​ជើង​ម្នាក់​ដើរ​កាត់​ផ្ទាំង​រូបភាព​នៅ​តាម​ដង​ផ្លូវ​ដែល​គូរ​ដោយ​លោក​​ Bambi នៅទីក្រុង​ឡុងដ៍។

ក្មេងម្នាក់​អង្គុយ​នៅ​លើ​កៅអី​ខណៈ​ពេល​ដែល​ផ្ទះ​របស់​គាត់​នៅ​ក្នុង​ស្រុក Sidakaton ប្រទេស​ឥណ្ឌូណេស៊ី នៅ​ក្នុង​ខេត្ត​ Java ភាគ​កណ្ដាល ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់។

កីឡាករ Simone Wild នៃប្រទេស​ស្វ៊ីស នៅក្នុង​ទីតាំង​ចុង​បញ្ចប់​បន្ទាប់​ពី​នាង​បាន​បញ្ចប់​ជុំ​ទី២​ក្នុង​ការ​ប្រណាំង​ស្គី​លើ​ទឹក​កក​ផ្នែក​ស្ត្រី នៅ​ឯ​ការ​ប្រណាំង​ស្គី​​ឆ្នាំ​២០១៧ នៅ​តំបន់​ភ្នំ Alpine ក្នុង​ទីក្រុង​ St Moritz ប្រទេស​ស្វ៊ីស។

លោក Hussein Zeino Danoon និង​នាង Shahad Ahmed Abed បាន​មក​ដល់​ជំរំ​ Khazer ប្រទេស​អ៊ីរ៉ាក់​ដែល​ជា​ជំរំ​សម្រាប់​ជន​បាត់​បង់​ទី​លំនៅ​ពី​ទីក្រុង​ Mosul ដើម្បី​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​របស់​ពួក​គេ។

ផ្លាក​សញ្ញាដែល​គេ​ដាក់​សម្រាប់​ប្រាប់​ដល់​អតិថិជន​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​បង្អួចភោជនីយដ្ឋាន​ Blue Ribbon។ ផ្លាក​សញ្ញា​នោះ​សរសេរ​ថា​ ហាង​នេះត្រូវ​បាន​បិទ​ដើម្បី​ចូល​រួម​ជាមួយ​ការ​ធ្វើ​បាតុកម្ម​ «ទិវា​គ្មាន​ជន​ចំណាក​ស្រុក» នៅ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក។

Indian laborers push a pontoon buoy in the banks of the Ganges River as they build floating bridges for the upcoming Hindu festival of Magh Mela, in Allahabad.