រូបភាព​ជុំវិញ​ពិភពលោក ១៥ កុម្ភៈ ២០១៨

ក្រុម​សិស្ស​និស្សិត​កំពុង​មាន​ទុក្ខ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល Pines Trail ជា​កន្លែង​​ដែល​ទីប្រឹក្សា​ជា​ច្រើន​ត្រូវ​បាន​ដាក់​នៅទី​នោះ ក្រោយ​ពេល​មាន​ការ​បាញ់​ប្រហារ​នៅ​ឯ​វិទ្យាល័យ​​ Marjory Stoneman Douglas ក្នុង​​ទីក្រុង Parkland រដ្ឋ Florida។ ឈ្មោះ Nikolas Cruz ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ឃាតកម្ម​គិត​ទុក​មុន» ​​ចំនួន​​១៧​ករណី។

កីឡាការនី Lydia Lassila របស់​ប្រទេស​អូស្ត្រាលីចូល​រួម​ប្រកួត​កីឡា​ជិះ​ស្គី​លោត​ពី​លើ​អាកាស​ផ្នែក​នារី ក្នុង​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​​ឆ្នាំ​២០១៨ នៅទី​លាន​ប្រកួត Phoenix Park ក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។

បាតុករ​ប៉ាឡេស្ទីន​កំពុង​រត់​គេច​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​មួយ​ជាមួយ​ទាហាន​អ៊ីស្រាអែល ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​ចូល​មក​រស់​នៅ​របស់​ជន​ជាតិ​ជ្វីស​ក្នុង​ភូមិ Beita ជិត​ក្រុង Nablus ក្នុង​តំបន់​ West Bank។

ក្រុម​សិល្បករ​សម្ដែងការ​រាំ​ច្រៀង​ដោយ​មាន​​រូបនាគ​កើត​ចេញ​​ពី​ភ្លើង​នៃ​អាចម៍​ដែក​ នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន ក្នុង​ទីក្រុង Shangqiu ខេត្ត​ Henan ប្រទេស​ចិន។

ក្រុម​អ្នក​គាំ​ទ្រ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ស៊ីមបាវ៉េ គឺ​គណបក្ស​ចលនា​សម្រាប់​ការ​ផ្លាស់​ប្តូរ​បែប​ប្រជា​ធិបតេយ្យ កំពុង​យំ​នៅ​ខាង​ក្រៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស ក្នុង​ទីក្រុងហារ៉េរ៉េ ក្រោយ​ពេល​​អ្នក​នយោបាយ​ប្រឆាំង​ជើង​ចាស់​ម្នាក់​បាន​ស្លាប់។

អាគារ​បាក់​បែក​មួយ​នៅ​ក្នុង​ទីក្រុង​ Benghazi នៃ​ប្រទេស​លីប៊ី នៅ​ជិត​តុលាការ​ក្រុង Benghazi។ កន្លែង​នេះ​ធ្លាប់​មាន​បាតុកម្ម​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១។

សិស្ស​សាលា​កំពុង​ពួន​ក្រោម​តុ ក្នុង​ពេល​ហ្វឹកហាត់​ការពារ​ខ្លួន​ពេល​មាន​គ្រោះ​រញ្ជួយ​ដី នៅ​ឯ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ក្រុង​ Paranaque ចំណុះ​ឲ្យ​​​ទីក្រុង Metro Manila ប្រទេស​ហ្វីលីពីន។

លោក​ ​Joe lodato សុំ​ស្នេហ៍​នាង Emily Gambarella នៅ​ថ្ងៃ​បុណ្យ​នៃសេចក្តី​ស្រឡាញ់ នៅ​ Times Square ក្នុង​ទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក។

ជនជាតិ​កូរ៉េ​ខាង​ត្បូង​កំពុង​អបអរ​សាទរ​នៅ​ពេល​ដែល​កីឡាករ​ Lee Seung-hoon នៃ​ប្រទេស​របស់​ខ្លួន ប្រកួត​ក្នុង​វិញ្ញាសារ​ជិះ​ស្គី​ល្បឿន​លឿន​ចម្ងាយ​១០០០​ម៉ែត្រ នៅ​កីឡដ្ឋាន Gangneung Oval ក្នុង​កម្មវិធី​ប្រកួត​កីឡារ​អូឡាំពិក​រដូវ​រងា ឆ្នាំ​២០១៨ នៅទីក្រុង Gangneung ប្រទេស​កូរ៉េ​ខាង​ត្បូង។

កីឡាការនី ​Kong Fanyu មក​ពី​ប្រទេស​ចិន កំពុង​ហាត់​សម​សម្រាប់​វិញ្ញាសារ​ជិះ​ស្គី​សេរី​ផ្នែក​នារី នៅ​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង។

ស្ត្រី​ជនជាតិ​ដើម​ Mayan ដែល​មានគូរ​​រូប​ឈើ​ឆ្កាង​​ពី​ផេះ​នៅ​លើ​​ចិញ្ចើម​ កំពុង​ចូល​រួម​ក្នុង​ពីធី​ជួបជុំ​គ្នា​មួយ​ឈ្មោះ​ថា Ash Wednesday នៅ​សាលា​ក្រុង San Juan Sacatepequez ប្រទេស​ក្វាតេម៉ាឡា។

ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់បាន​បាក់​ខូច​ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​មួយ​​នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។