រូបភាពជុំវិញពិភពលោក ១៤ កុម្ភៈ ២០២០
ស្ត្រីចំណាស់ពាក់ម៉ាស់ការពារមុខកំពុងអង្គុយនៅក្នុងផ្ទះដែលផ្ដល់ការថែទាំសុខភាព នៅទីក្រុងហុងកុង ប្រទេសចិន។
កសិករចូលរួមបាតុកម្មដោយមានទាំងត្រាក់ទ័រមកជាមួយផង ដើម្បីទាមទារតម្លៃសមរម្យសម្រាប់ផលិតផលរបស់ពួកគេ នៅជិតទីលានប្រជល់គោ ក្នុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ។
គ្រាប់រ៉ុកកែតរបស់យោធាតួកគីត្រូវបានបាញ់ចេញពីទីតាំងនៅជនបទមួយ ក្នុងខេត្ត Idlib ប្រទេសស៊ីរី ដោយបាញ់សំដៅទៅកាន់ទីតាំងកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី នៅទីជនបទ ខេត្ត Aleppo ដែលនៅជិតនោះ។
ក្រុមស្ត្រីកំពុងរាំដោយស្លៀកពាក់សម្លៀកបំពាក់ស្ដើងៗ ក្នុងពិធីបុណ្យគោម ដែលជាផ្នែកមួយនៃការប្រារព្ធបុណ្យចូលឆ្នាំចិន នៅជិតមាត់ទឹក នៃទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់។
ក្រុមសកម្មជនមកពី«ក្រុមយុវជនយុត្តិធម៌អាកាសធាតុ» កំពុងបាតុកម្មនៅថ្ងៃក្ដីនៃក្ដីស្រលាញ់ ប្រឆាំងនឹងផែនការថ្នាក់ជាតិអំពីថាមពល និងអាកាសធាតុ នៅទីក្រុង ជូបហ្សាណា (Ljubljana) ប្រទេសស្លូវេនី។
អ្នកដំណើរម្នាក់សម្ដែងការអរគុណ នៅពេលគាត់ចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា បន្ទាប់ពីកប៉ាល់នេះបានសំចតនៅខេត្តនេះ ក្រោយពេលប្រទេសផ្សេងទៀតនៅទ្វីបអាស៊ីបានបដិសេធមិនឲ្យសំចតនៅកំពង់ផែរបស់ពួកគេ ដោយការភ័យខ្លាចជំងឺ COVID-19 ដែលកំពុងរាលដាល។
ស្ត្រីជនជាតិឥណ្ឌាកាន់សាសនាឥស្លាមម្នាក់ កាន់ទៀនក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ដែលក្រុមប្រឆាំងនិយាយថា ច្បាប់នេះគំរាមដល់អត្តសញ្ញាណផ្លូវលោករបស់ប្រទេសឥណ្ឌា ក្នុងទីក្រុង Bangalore ប្រទេសឥណ្ឌា។
អ្នកដំណើរកំពុងត្រៀមសម្លៀកបំពាក់ នៅពេលពួកគេចូលរួមពិធីតាំងពិព័រណ៍ Salvador Dali នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។