រូប​ភាព​ជុំវិញ​ពិភពលោក ១៤ កុម្ភៈ ២០១៩

សត្វ​ Alpacas ដែល​ជា​ប្រភេទ​សត្វ​អូដ្ឋ​មក​ពី​ទ្វីប​អាហ្វ្រិក ឈ្មោះ Romeo (ឆ្វេង) និង​ Juliette ដែល​គេ​តុប​តែង​សម្រាប់​ទិវា​នៃ​ក្ដី​ស្រឡាញ់ ដើរ​នៅ​ក្នុង​សួន​សត្វ Roev Ruchey ទីក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។

កីឡាការនី​ស្វ៊ីស Andrea Ellenberger ប្រកួត​ក្នុង​ជុំ​ដំបូង​នៃ​ការប្រកួត​ជិះ​ស្គី​ផ្នែក​ស្ត្រីនៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភពលោក FIS Alpine Ski ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​ជាតិ​ក្នុង​ក្រុង Are ប្រទេស​ស៊ុយអែត។

លោក Edi Rama នាយក​រដ្ឋ​មន្ត្រី​អាល់បានី ត្រូវ​បាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​​ជះ​ទឹកពណ៌​ដាក់​ក្នុង​ពេល​ប្រជុំ​សភា​នៅ​ទីរដ្ឋ​ធានី​ទីរ៉ាណា។

ទាហាន​ម្នាក់​ត្រូវ​បាន​គេ​បញ្ចុក​ឈាម​ពស់​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​ឈ្មោះ​ថា «ពស់​មាស» នៅ​ទីក្រុង​ Chanthaburi ប្រទេស​ថៃ។

សមាជិក​សភា​ លោក​ស្រី Debbie Dingell, D-Mich កំពុង​ឈរ​មើល​មឈូស​ដែល​រុំ​ដោយ​ទង់​ជាតិ​ដែល​ដាក់​សាក​សព​ស្វាមី​អ្នក​ស្រី​គឺ​លោក John Dingell នៅ​ពេល​គេ​យក​មក​ដល់​វិហារ Holy Trinity Catholic ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​សាសនា។ លោក Dingell ជា​សមាជិក​សភា​អស់រយៈ​ពេល​ជា​យូរ​មក​ហើយ​ដែល​មាន​ចំណេះ​ដឹង​ក្នុង​ការ​បង្កើត​ច្បាប់ និង​ជា​អ្នក​ការពារ​ឧស្សាហកម្មនៅ​ទីក្រុង Detroit។ លោក​បាន​ទទួល​មរណភាព​នៅ​អាយុ​៩២​ឆ្នាំ។

ទាហាន​ឥណ្ឌា​កំពុង​ពិនិត្យ​កម្ទេច​ក្រោយ​ពេល​មាន​ការ​ផ្ទុះ​នៅ​​ភូមិ Lethpora នៅ​ស្រុក Pulwama នៃ​តំបន់​កាស្មៀរ។

អ្នក​ហែល​ទឹក​កំពុង​ហែល​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​ហែល​ទឹក​ដែល​ធ្វើ​ឡើង​ព្រម​គ្នា ដើម្បី​ជា​ការ​ប្រារព្ធ​សម្រាប់​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន នៅ​ទីក្រុង​ព្យុងយ៉ា។

ស្ត្រី​ជនជាតិ​ភាគ​តិច Miao ម្នាក់​ឈរ​ជា​មួយ​បុរស​ជន​ជាតិ​ភាគ​តិច Miao ដែល​តែង​ខ្លួន​ជា Manghao ក្នុង​ព្រឹត្តិការណ៍​ប្រារព្ធ​ពិធី Manghao នៅ​តំបន់​ Liuzhou នៃ​តំបន់​ស្វយ័ត Guangxi Zhuang ប្រទេស​ចិន។

ពន្លឺ​មក​ពី​ទិស​ខាង​ជើងបញ្ចេញ​ទៅ​លើ​មេឃ​នៅ​ជិត​ស្រុក Inari ក្រុង Lapland ប្រទេស​ហ្វាំងឡង់។

ហាង​លក់​សម្លៀក​បំពាក់​ចម្រុះ Marc Jacobs ត្រូវ​បាន​បង្ហាញ​ម៉ូតដោយ​តារាង​​បង្ហាញ​ម៉ូត​ នាង Naomi Chin Wing ក្នុង​កម្មវិធី​ប្រចាំ​សប្ដាហ៍។