រូបភាព​ជុំវិញពិភពលោក ១៤ កុម្ភៈ ២០១៨

កុមារ​ម្នាក់​លោត​ចេញ​ពី​សួន​កម្សាន្ត​សាធារណ​មួយ​បន្ទាប់ពី​ព្យាយាម​លក់​ប៉េងប៉ោង​រាង​បេះ​ដូង​​ទៅកាន់​គូស្នេហ៍​មួយ​គូ​នៅ​ក្នុង​ថ្ងៃបុណ្យ​នៃ​ក្តីស្រឡាញ់ (Valentine's Day) ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

ប្រជាជន​ដើរ​នៅ​ក្នុង​​សួន​វង្វេង​មួយ​នៅ​សួន​កម្សាន្ត​ឋានសួគ៍​ Tang Paradise ក្នុង​ទីក្រុង​ Xi'an ខេត្តShaanxi ប្រទេស​ចិន​មុន​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​។

អគារ​​ត្រូវ​បាន​រលំខ្ទេចខ្ទី​នៅ​ភាគ​ខាងជើង​ទីក្រុង Mosul។ ប្រទេស​អ៊ីរ៉ាក់​បាន​សន្យា​ផ្តល់​ទឹក​ប្រាក់​ចំនួន​៣០​ប៊ីលាន​ដុល្លារ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​សម្រាប់​សាងសង់​ប្រទេស​ដែល​បាន​ខូចខាត​ដោយ​សង្រ្គាម​នេះ​ឡើង​វិញ។

អ្នក​ដំណើរ​បាន​ប្រញាប់​ប្រញាល់​ចេញ​ពី​រថយន្ត​ក្រុង​មួយ​បន្ទាប់ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ផ្សែង​ដោយ​ប៉ូលិស​ទៅកាន់​ក្រុម​បាតុករ​នៅ​ក្បែរ​នោះ​ដែល​ពួកគេ​ធ្វើការ​តវ៉ា​ទាមទារ​ការ​កែលម្អ​សេវាកម្ម​ដឹកជញ្ជូន​សាធារណ​នៅ​ក្នុង​ទីក្រុង​​ Bogota ប្រទេស​កូឡុំប៊ី។

ប្រជាពលរដ្ឋ​ស្លៀកពាក់​ជា​ Momotxorros ពាក់កណ្តាល​គោ ពាក់កណ្តាល​មនុស្ស​ពាក់​ស្បែក​ចៀមពោរពេញ​ដោយ​ឈាម​ ហើយ​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ពិធី​ហែក្បួន​ក្នុង​ទីក្រុង​ Alsasua ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃទី​១៣ កុម្ភៈ ២០១៨។

ក្រុម​អ្នក​ជិះកង់​ជិះ​នៅ​តាម​ផ្លូវ​ al-Wadi al-Kabir ក្នុង​ជុំទីពីរ​នៃ​ការ​ប្រកួត​ជិះ​កង់​ឆ្នាំ​២០១៨​នៃ​ប្រទេស​អូម៉ង់។

ក្រុម​ប្រជាពលរដ្ឋ​បាន​ដោះ​លែង​សត្វមាន់​មួយ​ក្បាល​ពី​ទ្រុង​បន្ទាប់ពី​ឡើង​លើ​បង្គោល​លាបប្រេង​រំអិល​​ក្នុង​ពិធី Faquetaique Courir de Mardi Gras ក្នុង​ទីក្រុង​ Eunice រដ្ឋ​ Louisiana កាលពី​ថ្ងៃទី​១៣ កុម្ភៈ ២០១៨។