រូបភាពជុំវិញពិភពលោក ១៤ កុម្ភៈ ២០១៦
ផ្កា LED ត្រូវបានគេបង្ហាញនៅសួន Light Rose ឆ្លុះនឹងទិដ្ឋភាពនៃតំបន់ពាណិជ្ជកម្ម Central ក្នុងក្រុងហុងកុង។
មនុស្សម្នាប្រមូលផ្តុំគ្នាជុំវិញបេដូងពណ៌បៃតងដែលធ្វើពីមែកឈើដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេចំពោះព្រៃ Bialowieza ដែលត្រូវបានគេចាត់ទុកថាជាព្រៃបុរាណចុងក្រោយនៅលើតំបន់ដីវាលអឺរ៉ុប ក្នុងព្រឹត្តិការណ៍នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅក្នុងក្រុងវ៉ាសូរី (Warsaw) ប្រទេសប៉ូឡូញ។
តារាសម្តែង Cate Blanchett ថតរូបនៅពេលទៅដល់ពិធីប្រគល់ពានរង្វាន់ភាពយន្ត BAFTA សម្រាប់ឆ្នាំ២០១៦ នៅមហោស្រព Royal Opera House ក្នុងក្រុងឡុងដ៍។
សត្វក្រៀលជាច្រើនឈរ នៅពេលដែលសត្វក្រៀលផ្សេងទៀតហោះហើរពីលើឧទ្យាន Hula Lake Ornithology and Nature នៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។
ឡានកងទ័ពរបស់ប្រទេសម៉ាសេដ្ឋាន (Macedonia) ធ្វើដំណើរនៅតាមផ្លូវនៅចន្លោះរបងពីរខ្សែដោយមានបំពាក់ជាមួយនឹងបន្លាលួសនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសក្រិកនៅក្បែរក្រុង Gevgelija នៅភាគខាងត្បូងនៃប្រទេសម៉ាសេដ្ឋាន។
អ្នកតវ៉ាម្នាក់គប់កែវដែលមានថ្នាំពណ៌ទៅលើរថក្រោះរបស់ប៉ូលិសកុបកម្មក្នុងពេលប៉ះទង្គិចដែលប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងភូមិ Sitra ប្រទេសបារ៉ែន (Bahrain)។
មនុស្សម្នាកាន់រូបភាពរបស់សម្តេចប៉ាប Francis ដែលត្រូវបានរចនាក្នុងស៊ុមដែលមានរាងជាសត្វព្រាប នៅពេលពួកគេរង់ចាំព្រះអង្គនៅក្នុងក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក។
សម្តេចប៉ាប Francis ដែលគេមើលឃើញពីជ្រុងម្ខាងនៃកញ្ចក់សម្រាប់រូបព្រះនាង Virgin of Guadalupe កាន់កម្រងផ្កា នៅពេលព្រះអង្គបួងសួងទៅព្រះនាងនៅក្នុងបន្ទប់ឯកជនមួយនៅវិហារ Basilica ដែលត្រូវបានធ្វើឡើងដើម្បីឧទ្ទិសដល់ព្រះនាង ក្នុងពេលសូត្រធម៌មហាជននៅក្នុងក្រុងម៉ិកស៊ិក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
កីឡាករ Thierry Neuville របស់បែលហ្ស៊ិក និងសហការីរបស់លោកគឺកីឡាករ Nicolas Gilsoul កាច់ចង្កូតរថយន្ត Hyundai i20 WRC របស់ពួកគេ ក្នុងវគ្គផ្តាច់ព្រ័តនៃការប្រកួតប្រណាំងឡានដែលមានឈ្មោះថា Rally Sweden ហើយការប្រកួតនេះជាវគ្គទី២នៃការប្រកួតជើងឯក FIA World Rally Championship នៅក្នុងក្រុង Hagfors ប្រទេសស៊ុយអ៊ែត។
បព្វជិតសាសនាហិណ្ឌូកាន់ចង្កៀងបុរាណដែលមានក្លិនក្រអូប នៅពេលពួកគេសម្តែងពិធីសាសនាមួយដែលមានឈ្មោះថា Aarti នៅត្រើយម្ខាងនៃទន្លេ Sangam ចំណុចប្រសព្វនៃទន្លេ Ganges ទន្លេ Yamuna និងទន្លេ Saraswati ក្នុងពិធីបុណ្យសាសនា Magh Mela ប្រចាំឆ្នាំនៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។
មនុស្សម្នាបង្ហោះគោមមុនពិធីបុណ្យបង្ហោះគោមរបស់ចិនប្រពៃណី (Chinese Lantern Festival) នៅក្នុងស្រុក Pingxi ក្រុងតៃប៉ិថ្មី កោះតៃវ៉ាន់។