រូបភាព​ជុំវិញ​ពិភពលោក ១២ កុម្ភៈ ២០១៩

EKO Cobra អង្គភាពយុទ្ធសាស្រ្ត​ប៉ូលិស​នៃ​ប្រទេស​អូទ្រីស ប្រកួត​គ្នា​អំឡុង​វគ្គ​ UAE SWAT Challenge​ រៀបចំ​ដោយ​ក្រសូង​មហាផ្ទៃ​នៃ​អេមីរ៉ាតអារ៉ាប់រួម​ ក្នុង​ទីក្រុង​ឌូបៃ។

មន្រ្តី​យោធា​ម្នាក់​ឈរ​យាម​ពេល​ព្រិល​កំពុង​ធ្លាក់​នៅ​ក្នុង​ទីក្រុងប៉េកាំ​ង​ប្រទេស​ចិន។

សិល្បករ​ប្រពៃណី គប់ដែក​ក្តៅ​ដើម្បី​បង្កើត​​ផ្កា​ភ្លើង​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំចិន​ក្នុង​ទីក្រុង​ Shangqiu ខេត្ត Henan ប្រទេស​ចិន​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០១៩។

គ្រូពេទ្យ​ម្នាក់​បាញ់​ថ្នាំការពារ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​លើ​មុខ​របស់​យុវជន​ម្នាក់​រងគ្រោះ​ពី​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​របស់​ក្រុម​ទាហាន​អ៊ីស្រាអែល​នៅ​ក្បែរ​របង​របស់​តំបន់​ Gaza Strip អំឡុង​បាតុកម្ម​មួយ​នៅ​ភាគ​ខាង​ជើង​។

កុមារ​ម្នាក់​សម្តែង​ល្ខោនអូប៉េរ៉ា​អំឡុង​ការ​ប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ថ្ងៃទី​០៨ ក្នុង​ទីក្រុង​ Taizhou ខេត្ត​ Zhejiang ប្រទេស​ចិន។

សត្វ​បង្គួយ​ពណ៌បៃតង​ឬ​បង្គួយ​អាមេរិក​ទំ​លើ​សត្វ​អណ្តើក​យក្ស​ Aldabra ដែល​ជា​អណ្តើក​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ក្នុង​សួន​សត្វ Lille ភាគខាងជើង​ប្រទេស​បារាំង។