រូបភាព​ជុំវិញ​ពិភពលោក ១២ កុម្ភៈ ២០១៧

ភ្នំ​ភ្លើង Sinabung ផ្ទុះ​ឡើង​ ដែល​នេះ​ជា​ទិដ្ឋភាព​មើល​ឃើញ​ពី​ស្រុក Karo នៅ​ខេត្ត North Sumatra ប្រទេស​ឥណ្ឌូនេស៊ី។

លោកស្រី Olivia Jones ដែល​ជា​សមាជិក​តំណាងរាស្រ្ត​ (រូប​កណ្តាល) ចូលរួម​ក្នុង​ការ​ប្រជុំ​របស់​សភា​អាល្លឺម៉ង់​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​នៅ​ក្នុង​ក្រុង​បែរឡាំង។

អ្នក​ស្ម័គ្រ​ចិត្ត​ព្យាយាម​ជួយ​ត្រីបាឡែន​ដែល​មិន​អាច​ហែល​ទៅ​ណា​រួច​ បន្ទាប់​ពី​មាន​ការ​កត់ត្រា​ចំនួន​ត្រី​បាឡែន​ច្រើន​បំផុត​ក្នុង​ប្រទេស​ដែល​មិន​អាច​ហែល​ទៅ​ណា​រួច នៅ​លើ​ឆក​សមុទ្រ Golden Bay ​កោះ South Island ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នក​ចូលរួម​ក្នុង​ពិធីបុណ្យ Venice Carnival ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី ពាក់​ស្រោម​មុខ​ឈរ​ថត​រូប។

ស្រ្តី​ម្នាក់​ប៉ះ​រូប​បដិមា​ព្រះ​ពុទ្ធ​ និង​ធ្វើ​ការ​បន់ស្រន់​ក្នុង​ថ្ងៃ​បុណ្យ​មាឃ​បូជា នៅ​ក្នុង​ខេត្ត Ang Thong ប្រទេស​ថៃ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

គ្រាប់​បែក​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២​ដែល​មាន​ទម្ងន់​២៥០គីឡូក្រាម​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ពេល​ជីក​រណ្តៅ​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ។ គ្រាប់​បែក​នេះ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​ឡាន​ទាហាន​ នៅ​ក្នុង​ក្រុង Thessaloniki ប្រទេស​ក្រិក។

សិល្បករ​ម្នាក់​សម្តែង​ នៅ​ក្នុង​ពិធី​បង្ហោះ​គោម​ ក្នុង​ក្រុង Anyang ខេត្ត Henan ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

កីឡាករ Usain Bolt ដែល​ជា​ជើង​ឯក​អូឡាំពិក​របស់​ប្រទេស​ហ្សាម៉ាអ៊ីក (Jamaica) ស្វាគមន៍​ក្រុម​មនុស្ស​នៅ​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត Nitro Athletics នៅ​ស្តាត Lakeside Stadium ក្នុង​ក្រុង Melbourne ប្រទេស​អូស្រា្តលី កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

ស្រ្តី​ម្នាក់​ចង​សក់​របស់​ខ្លួន​ជាប់​ជាមួយ​នឹង​ប៉ោងៗ​ នៅ​ក្នុង​ពិធី​បុណ្យ Venice Carnival ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី។

បក្សី​ហើរ​នៅ​ក្បែរ​ផ្កា​នៃ​ដើម​កប្បាស​សូត្រ​ពណ៌​ទឹក​ក្រូច​ដែល​មាន​ភាព​ពេញ​និយម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ផ្កា​នេះ​អាច​ញ៉ាំ​បាន។

រថយន្ត​ដែល​មាន​ការ​តុបតែង​នានា​ត្រូវ​បាន​ដង្ហែរ​នៅ​ក្នុង​ការ​ដើរ​ក្បួន Nice Carnival សម្រាប់​ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Nice ប្រទេស​បារាំង​ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

បុរស​ជនជាតិ Kurd ក្នុង​ប្រទេស​អ៊ីរ៉ាក់​លាប​ពណ៌​លើ​រូប​បេះដូង សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង Arbil។