រូបភាពជុំវិញពិភពលោក ១១ កុម្ភៈ ២០១៨
មនុស្សម្នាក់មកពីសាលារបាំសំបា Unidos de Vila Maria សម្តែងក្នុងយប់ទី២នៃពិធីបុណ្យ Carnival នៅទីលាន Sambadrome ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។
កីឡាការនី Kana Muramoto និងកីឡាករ Chris Reed មកពីជប៉ុនប្រកួតនៅក្នុងកម្មវិធី Ice Dance ក្នុងពេលប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីលាន Gangneung Ice Arena ក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង។
កីឡាករ Barrett Martineau មកពីប្រទេសកាណាដាហ្វឹកហាត់នៅមជ្ឈមណ្ឌល Olympic Sliding Center នៅក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
កូនក្រមុំបង្ហាញដៃរបស់ពួកគេដែលមានគូររូបពណ៌ក្រហមនៅជុំវិញកូនក្រមុំម្នាក់ទៀត ក្នុងពេលរៀបអាពាហ៍ពិពាហ៍ជាក្រុមមួយនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។ អ្នករៀបចំកម្មវិធីនិយាយថា គូស្នេហ៍មូស្លីម៧០គូបានធ្វើការស្បថសម្រាប់អាពាហ៍ពិពាហ៍ពួកគេ។
សមាជិកនៃក្រុម Bloco da Lama សម្តែងនៅលើឆ្នេរ Jabaquara ក្នុងកម្មវិធីបុណ្យ Carnival នៅក្នុងក្រុង Paraty ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
ស្ត្រីមើលតាមបង្អួចផ្ទះក្នុងពេលប្រារព្ធពិធីបុណ្យ Carnival បែបប្រពៃណីតាមជនបទមួយនៅក្នុងភូមិ Lantz ប្រទេសអេស្ប៉ាញ។
អ្នកចូលរួមពិធីបុណ្យ Carnival តុបតែងជា Peliqueiros រត់តាមផ្លូវនៅក្នុងភូមិ Laza ប្រទេសអេស្ប៉ាញ។
សមាជិកក្រុមប្រកួតម្នាក់រងការគប់ផ្លែក្រូចក្នុងពេលប្រកួតប្រចាំឆ្នាំក្នុងពិធីបុណ្យ Carnival នៅក្នុងក្រុង Ivrea ប្រទេសអ៊ីតាលី។
បុរសម្នាក់ថតរូបដើមឈើដែលតុបតែងសម្រាប់ពិធីបុណ្យ Spring Festival នៅមុនថ្ងៃចូលឆ្នាំថ្មីរបស់ចិន នៅឧទ្យាន Ditan ក្នុងក្រុងប៉េកាំង ប្រទេសចិន។
មនុស្សម្នាមកពីសាលារបាំសំបា Mocidade Alegre Samba ចូលរួមនៅក្នុងពិធីបុណ្យ Carnival នៅទីលាន Anhembi Sambadrome ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។
កីឡាការនី Monique Lamoureux-Morando (លេខ៧) មកពីសហរដ្ឋអាមេរិករងកណ្តាប់ដៃរបស់កីឡាការនី Rosa Lindstedt (លេខ៤) នៅក្នុងតង់ទី២នៃវគ្គទី១នៃការប្រកួតល្បែង hockey សម្រាប់ស្ត្រី នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា២០១៨ នៅក្នុងក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង។
មនុស្សម្នាសម្តែងក្នុងពេលប្រារព្ធពិធីមួយសម្រាប់ការដើរក្បួនចូលឆ្នាំចិន នៅក្នុងក្រុង Lisbon ប្រទេសប័រទុយហ្គាល់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។