រូបភាពជុំវិញពិភពលោក ១០ កុម្ភៈ ២០១៧
កីឡាករប្រណាំងសត្វអូដ្ឋកំពុងចេញដំណើរក្នុងកម្មវិធីប្រណាំងអូដ្ឋជាលក្ខណៈប្រពៃណីមួយឈ្មោះថា ពិធីសត្វអូដ្ឋ Sheikh Sultan Bin Zayed al-Nahyan ដែលរៀបចំឡើងនៅក្នុងទីលានប្រណាំង Shweihan នៅជាយក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានអង្គុយក្រោយពេលឡើងទៅលើឃ្លាំងដែលគេបោះបង់ចោលមួយ ដែលគាត់និងជនចំណាកស្រុកផ្សេងទៀតបានស្នាក់នៅក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី។
ក្រុមបាតុករកាន់ទង់ជាតិប្រទេសហ្សកហ្ស៊ី និងបដាដែលមានរូបភាពអតីតនាយករដ្ឋមន្ត្រីនិងជាសេដ្ឋី Bidzina Ivanishvili ក្នងពេលដង្ហែក្បួនបង្ហាញការគាំទ្រដល់ប៉ុស្តិ៍ទូរទស្សន៍ Rustavi 2 នៅទីកក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី។
កីឡាករ Rafael Tapia ពីប្រទេសស៊ីលី លោតចុះតាមខ្យល់ព្យុះក្នុងពេលប្រកួតកីឡាជិះស្គីក្នុងខ្យល់ព្យុះនៅ Praia do Norte ឬឆ្នេរខាងកើត ក្នុងទីក្រុង Nazare ប្រទេសព័រទុយហ្គាល់។
ក្រុមកម្មករបេះមែកចេញពីផ្លែម្ទេសនៅក្នុងចម្ការមួយនៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។
ក្រុមអ្នកបួងសួងបានជួបជុំគ្នានៅជុំវិញភ្លើងទៀនដែលគេដាក់ក្នុងក្រឡដែលមានលុយ ក្នុងអំឡុងពិធីជួបជុំគ្នាមួយតាមបែបសាសនា គឺនៅក្នុងទិវា Saint Haralampi ដែលជាអ្នកមានបុណ្យក្នុងសាសនា Orthodox តំណាងឲ្យអ្នកថែរក្សាសត្វឃ្មុំ។ ពិធីនេះធ្វើឡើងនៅព្រះវិហារគ្រិស្តសាសនាមួយក្នុងទីក្រុង Blagoevgrad ប្រទេសប៊ុលហ្គារី។
អ្នកធ្វើការបួងសួងស្តោះទឹកមន្តនៅលើដាវក្នុងពេលចូលរួមក្នុងបុណ្យហែអ្នកតា ដែលជាពិធីមួយដើម្បីបញ្ជាក់ពីការបញ្ចប់នៃបុណ្យចូលឆ្នាំនៃជនជាតិចិនក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
សត្វឥន្ទ្រីទ្វីបអឺរ៉ុបមួយក្បាល ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងពិធីតាំងលក់របស់របរមួយនៅទីក្រុងកូវ៉ែត។
អ្នកកាន់សាសនាព្រះពុទ្ធក្នុងប្រទេសស្រីលង្កា ដើរកាត់កន្លែងតាំងរូបព្រះពុទ្ធក្នុងកម្មវិធីបុណ្យ Poya ដែលមានន័យថាថ្ងៃពេញបូណ៌មី នៅក្នុងវត្ត Gangarama នៅជីតទីក្រុងកូឡុំបូ។
ទេសចរកំពុងយកទូរស័ព្ទថតរូបពិធីបុណ្យគោមដែលត្រូវបានគេដុតបញ្ឆេះនៅក្នុងឧទ្យានមួយនៅទីក្រុងប៉េកាំង។
មនុស្សម្នាកំពុងសប្បាយរីករាយក្នុងការជិះស្គីនៅលើទឹកកកនៅផ្ទៃទឹកទំនប់ Lipno ដ៏ធំដែលបានកកនៅជិតភូមិ Frymburk សាធារណរដ្ឋឆែក។
បុគ្គលិកម្នាក់ឈប់ដើម្បីថតរូបជាមួយរូបអ្នកស្រី Marilyn Monroe ដែលថតចេញពីកុំព្យូទ័រ ដែលរូបទាំងនេះគូរឡើងដោយវិចិត្រករ Andy Warhol ជាផ្នែកមួយនៃការតាំងពិព័រណ៍ដែលមានចំណងជើងថា «ក្តីស្រមៃរបស់ជនជាតិអាមេរិកាំង៖ ល្បីល្បាញនាពេលបច្ចុប្បន្ន» នៅសារមន្ទីរចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍។
ស្ត្រីម្នាក់កាន់សត្វឆ្កែ២ក្បាលនៅពេលមកដល់សណ្ឋាគារ Pennsylvania មុនពេលមកដល់នៃកម្មវិធីតាំងបង្ហាញសត្វឆ្កែលើកទី១៤១ ឈ្មោះថាកម្មវិធី Westminster Kennel Club Dog Show នៅកណ្ដាលទីក្រុង Manhattan នៃទីក្រុងញូវយ៉ក។
ប្រតិកម្មស្ករសូកូឡា ត្រូវបានគេបង្ហាញនៅថ្ងៃបើកឆាកនៃកម្មវិធីតាំងបង្ហាញស្ករសូកូឡានៅទីក្រុងព្រុចសែល ប្រទេសបែលប្ស៊ីក។
អ្នករចនាម៉ូត Amanda Davis កំពុងពិនិត្យផ្នែកខ្លះនៃតុតាំងដែលសរសេរថា«ទីក្រុង Manchester នៅជិតមាត់សមុទ្រ» ដែលតុនេះគេប្រើសម្រាប់ពីធីទទួលទានអាហារក្នុងកម្មវិធីប្រគល់ពានរង្វាន់ខ្សែភាពយន្ត British Academy Film Awards នៅទីក្រុងឡុងដ៍។
គូស្រករមួយគូដែលស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុនឈប់ដើម្បីថតរូបដាក់តាំងក្នុងពិធីមង្គលការ នៅសួនផ្កា rapeseed នៅឧទ្យាន Hamarikyu ក្នុងទីក្រុងតូក្យូ។