រូបភាព​ជុំវិញ​ពិភពលោក ១០ កុម្ភៈ ២០១៩

បព្វជិត​ក្នុង​សាសនា​ហិណ្ឌូ​អង្គុយ​នៅ​ក្នុង​រង្វង់​ដុត​អាចម៍​គោ​ នៅ​ក្នុង​ពិធីបុណ្យ Pitcher Festival ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។

ក្មេងស្រី​ម្នាក់​សរសេរ​នៅ​លើ​ជញ្ជាំង​នៃ​ប្រាសាទ Saraswati នៅ​ក្នុង​ពិធីបុណ្យ Shreepanchami ដែល​ឧទ្ទិស​ទៅ​ដល់​ព្រះ Saraswati ដោយ​ជឿ​ថា​ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​អ្នក​មាន​ជំនឿ​លើ​ទ្រង់​រៀន​បាន​ពូកែ នៅ​ក្នុង​ក្រុង Kathmandu ប្រទេស​នេប៉ាល់។

កីឡាការនី Lindsey Vonn របស់​អាមេរិក​ឈរ​ថត​រូប​ជាមួយ​នឹង​មេដាយ​របស់​នាង បន្ទាប់​ពី​ការ​ប្រកួត​សម្រាប់​ពានរង្វាន់​ជិះ​ស្គី​ចុះ​ពី​លើ​ភ្នំ​ពិភពលោក នៅ​ក្នុង​ក្រុង Are ប្រទេស​ស៊ុយអែត។

អ្នក​មាន​ជំនឿ​ប្រមូល​ផ្តុំ​គ្នា​ជុំ​វិញ​ភ្លើង​ទៀន​នៅ​ក្នុង​កម្មវិធី​សូត្រធម៌ Mass មួយ​ដើម្បី​ប្រារព្ធ​ទិវា Saint Haralampi នៅ​ក្នុង​ព្រះ​វិហារ Presentation of the Blessed Virgin នៅ​ក្នុង​ក្រុង Blagoevgrad ប្រទេស​ប៊ុលហ្គារី។

អ្នក​ចូលចិត្ត​ជិះ​ស្គី​ចាប់​ផ្តើម​ប្រកួត​ក្នុង​ការ​ប្រកួត​ជិះ​ស្គី​ពាក់​ស្រោម​មុខ​ប្រពៃណី​មួយ​ដែល​គេ​ហៅ​ថា Ski-track of Russia នៅ​ខាង​ក្រៅ​ក្រុង​មូស្គូ កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Don Smith ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​សុនខ Cap'n Crunch the Great Dane ស្ងាប នៅ​ក្នុង​ព្រឹត្តិការណ៍ Meet the Breeds នៅ​មុន​កម្មវិធី​តាំង​ពិព័រណ៍ Westminster Kennel Club Dog លើក​ទី១៤៣ នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នក​របាំ​ក្មេងៗ​សម្តែង​នៅ​ក្នុង​កម្មវិធី​មួយ ដែល​មាន​ធ្វើ​រៀងរាល់​៦ខែ​ម្តង ដើម្បី​គោរព​ដល់​ដូនតា និង​អាទិទេព នៅ​ក្នុង​ក្រុង Denpasar កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

បុរស​ម្នាក់​លើក​ត្រី​ដែល​ខ្លួន​ចាប់​បាន​នៅ​ក្នុង​កម្មវិធី​ចាប់​ត្រី​មួយ​ នៅ​ក្នុង​ឃុំជាំក្រវៀន ខេត្ត​ត្បូង​ឃ្មុំ ព្រះ​រាជាណាចក្រ​កម្ពុជា។

មនុស្ស​ម្នា​ប្រកួត​នៅ​ក្នុង​ពិធីបុណ្យ Ice Dragon Boat Festival នៅ​លើ​បឹង Dows នៅ​ក្នុង​ក្រុង Ottawa ​ខេត្ត Ontario ប្រទេស​កាណាដា កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

បុរស​កុលសម្ព័ន្ធ​ជនជាតិ​ភាគ​តិច​របស់​ម៉ាឡេស៊ី​ម្នាក់ ពាក់​ស្រោម​មុខ​ប្រពៃណី​ រាំ​នៅ​ក្នុង​ពិធីបុណ្យ Puja Pantai ដើម្បី​អរគុណ​ដល់​ព្រលឹង​សមុទ្រ នៅ​លើ​កោះ Pulau Carey កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។