រូបភាព​ជុំវិញ​ពិភពលោក ០៨ កុម្ភៈ ២០១៨

ពេជ្រ​ពណ៌ស​មួយ​គ្រាប់​ដែល​មាន​ទឹក ១០២.៣៤​ការ៉ាត ត្រូវ​បាន​គេ​លើក​បង្ហាញ​នៅ​ហាង​លក់​ដេញ​ថ្លៃ Sotheby ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។ នេះ​គឺ​ជា​ពេជ្រ​ដែល​មាន​រាង​​មូល​​​ធំជាង​គេ​របស់​ពិភពលោក ដែល​​មាន​​​ភាព​ល្អ​ឥត​ខ្ចោះ​ដោយ​លក្ខខណ្ឌ​ផ្សេងៗ​រួម​មាន ពណ៌ ភាព​ថ្លា ការ​កាត់ច្នៃ និង​កម្រិត​ធាតុ​សុទ្ធ។ ពេជ្រ​មួយ​គ្រាប់​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ដេញ​ថ្លៃ​​ក្នុង​តម្លៃ​ខ្ពស់​រហូត​ដល់ ​៣៣.៧​លាន​ដុល្លារ ក្នុង​ការ​លក់​ជា​លក្ខណៈ​ឯក​ជន​នៅ​ទីក្រុង​ឡុងដ៍។

សមាជិកស្ត្រី​នៃ​កង​យន្តហោះ Aerosuperbatics Wingwalkers របស់​ចក្រភពអង់គ្លេសកំពុង​សម្តែង​ការ​ហោះ​ហើរ​លើក​ទី​មួយក្នុង​ប្រទេស​ហ្វីលីពីន​ ក្នុង​ពិធី​ Aerosuperbatics Wingwalkers លើក​ទី​២២ ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ នៅ​ចំណុច Clark ក្នុង​ខេត្ត Pampanga ស្ថិត​នៅ​ខាង​ជើង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

វិចិត្រករ​ម្នាក់​បាន​គូររូប​បេះ​ដូង​ដែល​ធ្វើ​ពី​ polystyrene នៅ​​ខាង​មុខ​ហាង​ក្បែរ​ផ្លូវ​មួយ មុន​ពេល​ថ្ងៃ​បុណ្យ​សង្សារ​ចូល​មក​ដល់ នៅ​ទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា។

អ្នក​ហែល​ទឹក​ដែល​ស្លៀក​ពាក់​ជា​ស្ដេច​សមុទ្រ (ឆ្វេង) និង​ជា​រូប​នាគ កំពុង​សម្តែង​នៅ​ក្រោម​ទឹក​ក្នុង​ការ​បង្ហាញ​ដល់​សារព័ត៌មាន​សម្រាប់អបអរ​សាទរ​​បុណ្យ​ចូល​ឆ្នាំ​ចន្ទគិត នៅ​ឧទ្យាន​ S.E.A. នៃ​​រមណីយដ្ឋាន World Sentosa ក្នុង​ប្រទេស​សិង្ហបុរី។

អ្នក​ស្រី Karen Nyberg ដែល​ជា​អ្នក​បើក​យាន​អវកាស​របស់​អង្គការ​ NASA ​កំពុង​សម្លឹង​មើល​ពពុះ​ទឹក​ដែល​រសាត់​នៅ​ចម្លោះ​មុខ​អ្នក​ស្រីនិង​ម៉ាស៊ីនថត​រូប ដោយឃើញ​រូប​អ្នក​ស្រី​​ចាំង​នៅ​លើ​ដំណក់​ពពុះនោះ។

ខ្សែ​ការពារ​លោក Nick Foles (ឆ្វេង) របស់​បាល់​ទាត់​អាមេរិកាំង​ NFL ឈ្មោះ​ថា Philadelphia Eagles ​លោក Nate Sudfeld (កណ្ដាល) និង​លោក Carson Wentz កំពុង​ជិះ​ក្នុង​​ក្បួន​ដង្ហែ​​និង​ការ​អបអរ​បស់​ក្រុម​ពួក​គេ ក្នុង​រដ្ឋ Philadelphia។

សត្វ​សុនក​មួយ​ក្បាល​​នៅ​ក្រុង​ Tiquipaya ដែល​បាន​ជន់​លិច​ដោយ​ទឹក​ជំនន់​ ក្នុង​​តំបន់ Tiquipaya Cochabamba ប្រទេស​បូលីវី។

អ្នក​វិទ្យាសាស្ត្រ​២​រូប​កំពុង​ធ្វើ​តេស្ត​សម្លៀក​បំពាក់​សម្រាប់​ពាក់​ក្នុង​លំហ និង​តេស្ត​រ៉ាដា​កំណត់​ភូមិសាស្ត្រ នៅ​វាល​ខ្សាច់​ Dhofar នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូម៉ង់។ ឧបករណ៍​ទាំង​នេះ​នឹង​ត្រូវ​​ប្រើ​ប្រាស់​នៅ​ភព​ព្រះ​អង្គារ​នា​ពេល​អនាគត។ វាល​ខ្សាច់​ដែល​គ្មាន​មនុស្ស​នៅ​នេះ គឺ​ជា​តំណាង​ឲ្យ​ភព​ព្រះ​អង្គារ​ ដែល​អ្នក​វិទ្យាសាស្ត្រ​ជាង​២០០​នាក់មកពី​ប្រទេស​ចំនួន​២៥ កំពុង​ប្រើ​ប្រាស់​ដើម្បីធ្វើ​តេស្ត​បច្ចេកវិទ្យា​នៅ​ទី​វាលសម្រាប់​ដំណើរ​ទៅ​កាន់​ភព​ព្រះ​​អង្គារ​ដោយ​យាន​​អវកាស​មាន​មនុស្ស​បើក។ ការ​ធ្វើ​តេស្ត​នេះ​មាន​រយៈ​ពេល​៤​សប្តាហ៍ រៀប​ចំ​ដោយ​វេទិកា​អវកាស​អូទ្រីស (Austrian Space Forum)។

អ្នកស្រី Mikala Bagge អ្នក​បច្ចេកទេស​ផ្នែកអភិរក្ស​កំពុង​មើល​ផ្ទាំង​គំនូរ​របស់វិត្រករ Emil Nolde ដែល​ដាក់​ឈ្មោះ​ថា Dinner in Emmaus ដែល​បញ្ចាំង​ដោយ​ភ្លើង​ UV ដើម្បី​វិភាគ​រក​មើល​ការ​ខូច​ខាត​ក្រោយ​ពេល​ផ្ទាំង​គំនូរ​នេះ​ត្រូវ​បាន​គេ​លួច​យក​កាល​ពី​ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​វិញ​កាល​ពី​​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង Brede ប្រទេស​ដាណឺម៉ាក។

ហ្វូង​សត្វ​ចៀម​កំពុង​ស៊ីស្មៅ​នៅ​លើ​វាល​មួយ​ក្នុង​ភូមិ​ Divnoye ក្នុង​តំបន់ Stavropol ប្រទេស​រុស្ស៊ី។

សមាជិក​នៃ​គណៈកម្មការ​មួយ​​សម្រាប់​ការ​បើក​សម្ពោធ​មួយ កំពុង​សម្ដែង​សម​ការ​ស្លៀក​ពាក់​ មួយ​ថ្ងៃ​មុន​​ពេល​ពីធីរបាំ​អូប៉េរ៉ា Opera Ball ចាប់​ផ្តើម​នៅ​ទីក្រុងវីយែន ប្រទេស​អូទ្រីស។

បុរស​ម្នាក់​ដែល​មាន​គូរ​រូប​​បែប​ចិន​និង​បែប​អាល្លឺម៉ង់​តំបន់ Bavarian នៅ​លើ​មុខ​របស់​គាត់ ចូលរួម​ក្នុង​ពិធី​បុណ្យ​ខានីវ៉ាល​បែប​ចិន នៅ​ទីក្រុង Dietfurt នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់។

រូបថត​ដែល​បញ្ចេញ​ដោយ​ស្ថាប័ន​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​គ្រា​មាន​អាសន្ន​ នៃ​ក្រុង Titusville បង្ហាញ​ពី​ក្រុម​អ្នក​ពន្លត់​ភ្លើង​ព្យាយាម​សង្គ្រោះ​ក្មេង​ប្រុស​ម្នាក់​ដែល​លូន​នៅ​ក្នុង​ម៉ាស៊ីន​ដាក់​លក់​ចំណី​និង​ភេសជ្ជៈ នៅ​ទីក្រុង Titusville រដ្ឋ​ Florida។