រូបភាព​ជុំវិញ​ពិភពលោក ០២ កុម្ភៈ ២០១៨

កង​យោធា​ស្រីលង្កា​ដើរ​ក្បួន​ដោយ​មាន​កាន់​ទង់ជាតិ​នៅ​ក្នុង​ព្យុហយាត្រា​មួយ​ដើម្បី​សម​ត្រៀម​ខ្លួន​សម្រាប់​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៧០ ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។

លោក Al Dereume សហ​​អ្នក​ចាត់ការ​ក្លឹប​ Groundhog កំពុង​កាន់​សត្វ​ groundhog ដែល​គេ​ដាក់​ឈ្មោះ​ថា Punxsutawney Phil ដែល​ជា​សត្វ​មាន​សមត្ថភាព​​ក្នុង​ការ​ព្យាករណ៍​អាកាសធាតុ​ ក្នុង​ពិធី​អបអរ​លើក​ទី​៣២ នៃ​ទីវា​សត្វ Groundhog នៅ​ស្រុក Punxsutawney នៃ​រដ្ឋ Pennsylvania។

ខ្លាឃ្មុំ​ទឹក​កក​២​ក្បាល​ កំពុង​ហិត​នំ​​ doughnut ដែលកកធ្វើ​ពី​សាច់​ត្រី បន្លែ និង​ផ្លែ​ឈើ ដែល​គេ​ដាក់​ឲ្យ​វា​ក្នុង​ពិធីបុណ្យ​ខានីវ៉ាល​សម្រាប់​សត្វ នៅ​ក្នុង​សួន​ Budapest ក្នុង​រដ្ឋ​ធានី​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

កង​ព័ទ​សេណេហ្គាល់ ឈរ​នៅ​ឯ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ដាកា នៅ​ពេល​ប្រធានាធិបតី​បារាំង​បាន​មក​ដល់ ដើម្បី​ជួប​ជាមួយ​សមភាគី​សេណេហ្គាល់។

សត្វ​ស្វា​ពីរ​ក្បាល​កំពុង​​សម្រាក​ជាមួយ​គ្នា​នៅ​អាគារ​រដ្ឋ​សភា​ក្នុង​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

កម្មករ​ម្នាក់​កំពុង​ចង​ខ្សែដើម្បី​លាត​រូបភាព​មួយ​នៅ​លើ​អាគារ​ក្នុង​រដ្ឋ​ធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

សត្វ​អូដ្ឋ​​ដែល​ឈ្នះ​រង្វាន់ជា​សត្វ​អូដ្ឋ​ស្អាត​ជាង​គេ​ត្រូវ​បាន​គេ​​ចាប់​លាប​រមៀត​ក្នុង​​ពិធី​បុណ្យ​អូដ្ឋ Sheikh Sultan Bin Zayed al-Nahyan នៅទីលាន​ប្រណាំង​ Shweihan នៅក្រុង​មាត់​សមុទ្រ al-Ain នៅ​ជាយក្រុង​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។

ស្បែក​ជើង​សម្រាប់​រាំ​របាំ​បាឡេ​ត្រូវ​គេ​ព្យួរនៅ​លើ​ផ្លូវ​​ដែល​ជា​ផ្នែក​មួយ​នៃការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​​ថ្មីៗ​នេះ ក្នុង​ការ​កាត់​បន្ថយ​ប្រាក់​មូលនិធី​សម្រាប់​ក្រុមហ៊ុន​របាំ​បាឡេ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល ក្នុង​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន។

កូន​សត្វ​ដំរី​ទឹក​ដែល​មាន​អាយុ​៣​ថ្ងៃ​កំពុង​ដេក​នៅ​លើ​ពោះ​របស់​មេ​វា​ដែល​មាន​អាយុ​៩​ឆ្នាំដែល​គេ​ដាក់​ឈ្មោះ​ថា Dashya នៅ​ក្នុង​សួន​ជីវៈ​ Bannerghatta នៅ​ជាយ​ក្រុង Bengaluru ប្រទេស​ឥណ្ឌា។

ស្ត្រីម្នាក់​កំពុង​ត្រង​​ទឹក​នៅ​ក្នុង​សំណង់​ស្នាក់​នៅ​មួយ​ក្នុង​ទីក្រុង​ Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

ក្មេង​ម្នាក់​កំពុង​ដើរ​ពេល​មាន​ធ្លាក់​ព្រិល​នៅ​លើ​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

យន្តហោះ​ចម្បាំង F-15SG (កណ្ដាល) និង​យន្ត​ហោះ​ចម្បាំង​ F-16 ពីរគ្រឿង​ទៀតនៅ​សងខាង ពី​កង​កម្លាំង​ទ័ព​អាកាស​សិង្ហបុរី កំពុង​សម្តែង​ការ​ហោះ​ហើរ​ដោយ​មាន​បញ្ចេញ​ភ្លើង​ ក្នុង​ពេល​បង្ហាញ​ជំនាញ​ហោះ​ហើរ​នៅ​មុន​ការ​បង្ហាញ​ផ្លូវ​ការ​មក​ដល់។

បាតុករ​ប៉ាឡេស្ទីន​កំពុង​គប់​ដុំថ្ម​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​អ៊ីស្រាអែល នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីស្រាអែល នៅ​ខាង​ត្បូង​ទីក្រុង​ Khan Yunis នៃតំបន់ Gaza Strip។

លោក Meric Greenbaum ដែលជា​អ្នក​ជំនាញ​កំពុង​ធ្វើការ​នៅ​ជាន់​ផ្ទាល់​ដី​នៅ​ផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ញូវយ៉ក។

ព្រះចន្ទ​ពេញវង់​ចាំង​ឆ្លុះ​គ្នា​ជាមួយ​​ភ្នំភ្លើង Mayon នៅពេល​វា​បញ្ចេញ​កំអែរ​ពេល​មាន​ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ ក្រោយពេល​មាន​ចន្ទគ្រាស​ នៅ​ទីក្រុង Legazpi ប្រទេស​ហ្វីលីពីន។