រូបភាពជុំវិញពិភពលោក ០១ កុម្ភៈ ២០១៨
ព្រះចន្ទពេញវង់ដែលគេហៅថា «ព្រះចន្ទដ៏អស្ចារ្យ» បានរះដោយគេមើលឃើញនៅចន្លោះអាគារខ្ពស់ចំនួន៤ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
ព្រះចន្ទពេញវង់នៅខាងក្រោយភ្នំមួយ ដែលថតពីទីក្រុងមាត់សមុទ្រ Longyearbyen ក្នុងតំបន់ Svalbard របស់ប្រទេសន័រវែស។
មន្ត្រីប៉ូលិសឈរនៅជិតសំណល់ក្បាលគ្រាប់បែកនៅចំណុចមួយ ក្នុងស្រុក Wan Chai របស់ទីក្រុងហុងកុង។ សមត្ថកិច្ចក្នុងទីក្រុងហុងកុងបានដកធាតុផ្ទុះចេញពីគ្រាប់បែកសម័យសង្គ្រាមដ៏ធំនេះ បន្ទាប់ពីវាត្រូវបានគាស់ចេញពីការដ្ឋានមួយនៅទីក្រុងនេះ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron ពាក់មួយ Fez ក្នុងដំណើរកម្សាន្តមួយនៅ Medina ដែលជាទីក្រុងចាស់នៃរដ្ឋធានី ទុយនីស របស់ប្រទេសទុយនីស៊ី។
ក្រុមកម្មករកំពុងដំឡើងចង្កៀងគោមមុនពេលមកដល់នៃបុណ្យចូលឆ្នាំចិន នៅកន្លែងទេសចរណ៍មួយនៅ Linyi ក្នុងខេត្ត Shandong ប្រទេសចិន។
ផ្ទាំងថ្មគេដាក់ឈ្មោះថា «the Rock» នៅឯសាកលវិទ្យាល័យ Michigan State University នៃរដ្ឋ Michigan ត្រូវបានចារឈ្មោះជនរងគ្រោះដែលបង្កដោយអតីតគ្រូបង្រៀនអត្តពលកម្មរបស់សហរដ្ឋអាមេរិក ឈ្មោះ Larry Nassar នៅក្រុង East Lansing រដ្ឋ Michigan។
អ្នកបច្ចេកទេសផ្នែកបុរាណវត្ថុវិទ្យាជនជាតិអេហ្ស៊ីបប្រើការចាក់បញ្ចូលសារធាតុគីមី ដើម្បីកែលម្អគ្រែរបស់ព្រះចៅផារ៉ាអុង ដែលមានរូបសត្វ ដែលគ្រែនេះជាកម្មសិទ្ធិរបស់ព្រះចៅ Golden King Tutankhamun នៅមជ្ឈមណ្ឌលអភិរក្សមួយនៃសារមន្ទីររបស់អេហ្ស៊ីបឈ្មោះថា Grand Egyptian Museum នៅជាយក្រុងគែរ។
គ្រឿងរចនានៅមាត់បង្អួចបានកកបន្ទាប់ពីមានអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់ Bad Honnef ក្នុងទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។
មន្ត្រីប៉ូលិសជួយស្ត្រីម្នាក់ដែលកំពុងការពារខ្លួនផ្អែកនឹងរនាំងខណ្ឌចែកផ្លូវ ក្នុងពេលមានការប្រឈមមុខដាក់គ្នាជាងមួយពួកជនជួញដូរគ្រឿងញៀននៅតាមផ្លូវ Linha Amarela ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
រថភ្លើងល្បឿនលឿនរបស់ចិន កំពុងស្ថិតនៅក្នុងស្ថានីយ៍ជួសជុល មុនពេលការធ្វើដំណើរដ៏មមាញឹកក្នុងពេលបុណ្យចូលឆ្នាំចិនចាប់ផ្តើម ក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។
មនុស្សកំពុងមើលរណ្ដៅដែលមានជម្រៅ២ម៉ែត្រ និងប្រវែង៥ម៉ែត្រ ដែលមានទឹកមានរស់ជាតិប្រៃ។ រណ្ដៅនេះកើតមាននៅលើឆ្នេរ Lido នៅទីក្រុង Nice ប្រទេសបារាំង។
ក្មេងៗកំពុងហែលទឹកលេងនៅលើផ្លូវថ្នល់មួយដែលកំពុងត្រូវគេជួសជុលក្នុងស្រុក Tondo នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។