គ្រួសារសកម្មជនអតីតបក្សសង្គ្រោះជាតិ ហៅការតាមចាប់ខ្លួនកូនរបស់ខ្លួនថាអយុត្តិធម៌
Your browser doesn’t support HTML5
លោក ឈុន វាន អាយុ៣០ឆ្នាំ អតីតជំទប់ទី២ឃុំក្ដីរុន ស្រុកពួកខេត្តសៀមរាប មកពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ក្នុងការគាំទ្រការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។ ពីក្រៅប្រទេស លោក ឈុន វាន បានថ្លែងប្រាប់វីអូអេថាការចោទប្រកាន់របស់តុលាការខេត្តសៀមរាប គឺជាការដាក់គំនាបនិងបំភិតបំភ័យរូបលោក ដោយលោកចាត់ទុកតុលាការជាឧបករណ៍របស់អ្នកនយោបាយ។ ចំណែកឪពុករបស់លោក ឈុន វាន គឺលោក ចេក ឈុន បានចាត់ទុកការចោទប្រកាន់នេះ ថាអយុត្តិធម៌សម្រាប់កូនប្រុសរបស់លោក ដែលសព្វថ្ងៃនេះកំពុងគេចខ្លួននៅក្រៅប្រទេស ដោយបន្សល់ទុកកូនពីរនាក់ឱ្យនៅជាមួយលោក។ លោក ស៊ុន ណារិន រាយការណ៍ពីខេត្តសៀមរាប ដូចតទៅ៖