ភាគី​ពាក់ព័ន្ធ​ខាង​វិស័យ​រ៉ែ​រិះរក​មធ្យោបាយ​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​មាន​ចិរភាព

Your browser doesn’t support HTML5

ក្រុម​វាគ្មិន​ដែល​ឆ្លាស់​វេន​គ្នា​ជាង​១០​នាក់​មកពី​អង្គការ​ ទី​ភ្នាក់​ងារ​ជំនួយ ​និង​អ្នក​តំណាង​ក្រុម​ហ៊ុន​ធ្វើអាជីវកម្មរ៉ែ​នៅ​កម្ពុជា ​បាន​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ​នៅ​ក្នុង​សិក្ខាសាលា​មួយ ក្នុង​ទីក្រុង​ភ្នំពេញកាលពី​ថ្ងៃ​​ទី២១​មីនា​ ​ដើម្បី​ឲ្យ​មាន​ការ​យក​រ៉ែដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដោយ​មាន​និរន្តរភាព ​ដែល​រួមមាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ការ​អភិវឌ្ឍ​បរិស្ថាន ​និង​ការ​អភិវឌ្ឍ​សង្គម ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។​ លោក​ពិន ស៊ីសុវណ្ណ​​រាយ​ការណ៍​​ពីរាជធានី​ភ្នំពេញ​