ទិដ្ឋភាព​បែប​ថ្មី​នៃ​ការិយាល័យ​ធ្វើការ​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩

Your browser doesn’t support HTML5

អ្នក​ជំនាញ​ខាង​ស្ថាបត្យកម្ម​បាន​ឲ្យ​ដឹង​ថា ផ្ទាំង​ព័ត៌មាន ការ​ឆែក​កម្ដៅ​ខ្លួន​មនុស្ស​នៅ​តាម​ច្រក​ចូល ភ្លើង infra-red និង​ជណ្ដើរ​យន្ត​ដែល​បញ្ជា​ដោយ​កម្មវិធី​ទូរស័ព្ទ ជា​អ្វី​ដែល​ត្រូវ​បំពាក់​នៅ​ក្នុង​ការិយាល័យ​ក្រោយ​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ១៩ បញ្ចប់​ទៅ ដែល​ករណី​នេះ​ នឹង​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ការិយាល័យ​ធ្វើការ​យ៉ាង​ខ្លាំង។ ស្រប​ពេល​ដែល​ការិយាល័យ​ភាគ​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​គ្មាន​មនុស្ស​ធ្វើ​ការ​នៅ​ឡើយ ដោយ​សារ​តែ​មនុស្ស​នៅ​បន្ត​ធ្វើ​ការ​ពី​ផ្ទះ ស្ថាបត្យករ​កំពុង​រវល់​ធ្វើ​ការ​លើ​ស្ដង់ដារ​ការិយាល័យ​បែប​ថ្មី។ លោក Maxim Moskalkov នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក សឿន វឌ្ឍនា​ ជូន​សេចក្ដី​ប្រែ​សម្រួល៕