ការ​ស្ទង់​មតិ​ថ្មី៖ ពលរដ្ឋ​អឺរ៉ុប​ភាគ​ច្រើន​មើល​ឃើញ​រុស្ស៊ី​ថា​ជា​សត្រូវ

Your browser doesn’t support HTML5

ពលរដ្ឋ​អឺរ៉ុប​ភាគ​ច្រើន​បំផុត​ឥឡូវ​នេះ​យល់​ឃើញ​ថា​រុស្ស៊ី​គឺ​ជា​សត្រូវ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​មួយ​លើ​មនុស្ស ១៦.០០០ នាក់​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ១១។ ពលរដ្ឋ​អឺរ៉ុប​ហាក់​មាន​ទំនោរ​ចូលចិត្ត​ប្រទេស​ចិន​ជាង។ លោក Henry Ridgwell រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។ លោក សាយ មុន្នី ជូន​សេចក្ដី​ប្រែ​សម្រួល។