គ្រោះរាំងស្ងួតនៅអេត្យូពីបង្ខំឱ្យអ្នករស់នៅតំបន់ Afar ប្រើប្រាស់ទឹកកខ្វក់
Your browser doesn’t support HTML5
ខណៈដែលប្រទេសអេត្យូពីប្រឈមគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនៅតំបន់ជ្រោយខាងកើតនៃទ្វីបអាហ្វ្រិកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ អ្នករស់នៅក្នុងតំបន់ Afar ដែលនៅភាគខាងជើងកំពុងបង្ខំចិត្តប្រើប្រាស់ទឹកទន្លេដ៏កខ្វក់។ ក្រុមមន្ត្រីនិងក្រុមផ្តល់ជំនួយអាចបានត្រឹមផ្តល់ឡានដឹកទឹកពេលដែលអាចធ្វើទៅបាន ដែលធ្វើឱ្យអ្នកស្រុកមានជម្រើសតិចតួចប៉ុណ្ណោះ។ អ្នកស្រី Halima Athumani រាយការណ៍អំពីរឿងនេះពីក្រុង Semera ប្រទេសអេត្យូពី។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕