បញ្ញានិម្មិត AI ត្រូវរៀនច្បាប់សិទ្ធិមនុស្សអន្តរជាតិ
Your browser doesn’t support HTML5
ភាពជឿនលឿននៃបច្ចេកវិទ្យាបញ្ញានិម្មិត A.I. បាននាំមកនូវការរំភើបអំពីអនាគតនៃបែបបទរស់នៅ ធ្វើការ និងកម្សាន្តរបស់យើង។ ប៉ុន្តែបញ្ហាប្រឈមធ្ងន់ធ្ងរថ្មីៗនេះ ដែលមានដូចជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបាត់បង់ឯកជនភាព ការសម្រេចចិត្តលំអៀងរបស់បញ្ញានិម្មិត A.I. និងអាវុធស្វ័យប្រវត្តិ ក៏បាននាំមកនូវការព្រួយបារម្ភខាងសីលធម៌ លើការអភិវឌ្ឍបច្ចេកវិទ្យាដ៏មានអានុភាពខ្លាំងខ្លានេះផងដែរ។ សាកលវិទ្យាល័យ Stanford បានប្រមូលផ្តុំក្រុមអ្នកដឹកនាំបច្ចេកវិទ្យា AI អ្នកនយោបាយ និងអ្នកជំនាញមកពីជុំវិញពិភពលោក ដើម្បីស្វែងរកវិធីសាស្រ្តបង្កើតបច្ចេកវិទ្យាបញ្ញានិម្មិត A.I. ប្រកបដោយក្រមសីលធម៌។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីទីក្រុង Palo Alto រដ្ឋ California។