កម្រងរូបភាព៖ ព្យុះ​ព្រិល​ដ៏​កម្រ​បាន​ចាប់​ផ្តើម​ធ្លាក់​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​សហរដ្ឋអាមេរិក

ទិដ្ឋភាពចរាចរ​ឡាន​ឈូស​ព្រិល​កំពុង​ធ្វើ​ដំនើរ​ទៅទិស​ខាង​ជើង​ និង​អន្តររដ្ឋ​៩៥ នៅ​ពេល​ព្រិល​ចាប់​ផ្តើម​ធ្លាក់​ក្នុង​ក្រុង​ Ashland រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី២២​ ខែ​មករា​ ឆ្នាំ​២០១៦។ មួយ​ភាគ​ធំ នៃ​រដ្ឋ​ Virginia ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន​ព្យុះ៕

នេះ​គឺ​ជា​ទិដ្ឋភាព​អ្នកធ្វើ​ដំ​នើរ​បណ្តើរ​ឆ្កែ​របស់​គាត់​កណ្តាល​វិថី​ Monument ក្នុង​ក្រុង​ Richmond រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០១៦។

លោក​ Donna Przychodzki នៃ Secaucus, N.J.,ចាកចេញ​ពីហាង​លក់​គ្រឿង​ដែក​ Meadowlands Hardware ជាមួយ​នឹង​ប៉ែលចូក​ព្រិល​ដែល​គាត់​បាន​ទិញ​ទុក​សម្រាប់​ព្យុះ​ព្រិល​ចុង​សប្តាហ៏​នេះ កាលពី​ថ្ងៃ​ទី ២២ ខែ​មករា​ ឆ្នាំ​២០១៦ ក្នុង​ក្រុង​ Rutherford​ រដ្ឋ New Jersey។

នេះជារូប​ភាព​ផ្កាយ​រណប​របស់​អង្គការ​ណាសា(NASA) និង​ អង្គការមហាសមុទ្រជាតិ​និង​រដ្ឋបាល​ធាតុអាកាស(NOAA) កំពុង​តាមដាន​ព្យុះ​ព្រិល​ដ៏​ធំ ដែល​ត្រូវ​បាន​រំ​ពឹង​ទុកថា​នឹង​នាំ​មក​នូវ​ព្រិល​ធ្លាក់​ក្នុង​តំបន់​អាត្លង់​ទិក​កណ្តាលរបស់​សហរដ្ឋ​អាមេរិក ក្នុង​ថ្ងៃ​ទី​២២​និង​២៣​ មករា។​ ​ផ្កាយ​រណប​ Soumi NPP របស់​អង្គការ​ NASA និង NOAA បាន​ចាប់​រូបភាពដែល​ជិតមាន​ព្យុះ​​នេះ​នៅ​ប្រហែល​ម៉ោង​ ២ៈ៣៥​ នាទីព្រឹក​ កាលពីថ្ងៃ​ទី​២២ មករា​ ឆ្នាំ​២០១៦។​  

ព្រិល​បាន​ចាប់​ផ្តើម​ស្អិត​លើ​មួក​និង​អាវ​ធំ​ក្រៅ​ របស់​ក្រុម​ប៉ូលិស​នៃ​វិមាន​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក​ នៅ​ខាង​មុខ​វិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៦។

​ជើង​ហោះ​ហើរ​ដែល​ត្រូវ​បាន​លុបចោល​បាន​ត្រូវ​បង្ហាញលើ​តារាង​ព័ត៌មាន​នៅ​ឯអាកាសយានដ្ឋាន​ Laguardia ទីក្រុង​ញូវយ៉ក មុន​ពេល​ដែល​ព្យុះ​ព្រិល​ខិត​មកដល់ កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៦។

នេះ​ជា​ទិដ្ឋភាព​បុរស​ម្នាក់​ដើរ​កាត់​ព្រិល​ដ៏​ក្រាស់​ក្នុង​ទី​ប្រជុំជន​ Nashville រដ្ឋ Tennessee ​កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៦។ ទីប្រជុំជន​នេះ​គ្មាន​មនុស្ស​ឆ្លង​កាត់​ទេ​ដោយ​សាររដ្ឋាភិបាល​បាន​បិទទ្វារ​ការិយាល័យ​នៅ​ថ្ងៃ​ដែល​មាន​ព្រិល​ធ្លាក់​ខ្លាំង។

ទិដ្ឋភាព​និយោជិក​របស់​ក្រុម​ហ៊ុន​ថាមពល​ Duke ធ្វើការ​ឲ្យ​មាន​កម្លាំង​អគ្គីសនី​​ឡើងវិញក្នុង​សង្កាត់​មួយ​នៅ ក្រុង Matthews រដ្ឋ Carolina ខាង​ជើង​​កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៦។

ទិដ្ឋភាព​នៃ​មហាវិថី​ Pennsylvania ដែល​នៅ​ចំ​ពី​មុខ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ស្ទើរ​តែ​គ្មាន​មនុស្ស​ពី​ព្រលឹម​កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៦ ខណៈពេល​ដែល​រដ្ឋធានី​នេះ​បាន​ផ្តោត​សំខាន់​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ព្យុះ​ព្រិល​ដ៏​ធំដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​បន្ទាប់។

ហាង​លក់​ទំនិញ​មួយ​ក្នុង​ទីក្រុង​ រ៉ាលី​ រដ្ឋ Carolina ខាង​ជើង​បាន​ផ្សព្វផ្សាយ​ឧបករណ៏​ដែល​មាន​សារៈសំខាន់​សម្រាប់​ព្យុះ​ព្រិល​ដ៏ធំ​មុន​គេ​ក្នុង​រដូវ​រងានេះ​កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៦។

លោក​ Vincent Ayd រូបខាងឆ្វេងជា​ម្ចាស់​នៃ​ហាង Ayd Hardware នៅ​ក្រុង Towson រដ្ឋ​ Maryland និង​ អ្នក​បើកបរ លោក Mike Jock ដែល​រស់​នៅក្រុង​ Newark រដ្ឋ Deleware ជញ្ជូន​ប៉ែលល​ចូក​ព្រិល​ជាច្រើន​និង​ឧបករណ៏​រំលាយ​ទឹកកកក្នុង​ក្រុង​ Towsonកាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៦។

រូបខាងស្តាំ​គឺ លោក Michael Torney កំពុង​មើល អតិថិជន​លើក​ស្បោង​ទឹកកក​ដែល​រលាយ​នៅ​ហាង​Strosniders ក្នុង​ទីក្រុង​ Silver Spring រដ្ឋ Maryland កាលពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៦។