រដូវកាលទី១ ភាគទី ៩៖ តើកម្ពុជាអាចដើរដល់ឧស្សាហកម្មជំនាន់ទី៤ បានដោយរបៀបណា?
Your browser doesn’t support HTML5
នៅក្នុងភាគទី ៩ នេះ លោកអ្នកនាងស្វែងយល់អំពីឧស្សាហូបនីយកម្មរបស់កម្ពុជា ជាពិសេសឧស្សាហកម្មជំនាន់ទី ៤ និងអំពីកិច្ចការដែលកម្ពុជាចាំបាច់ត្រូវធ្វើនិងមាន ដើម្បីសម្រេចបានឧស្សាហកម្មជំនាន់ទី ៤ តាមរយៈកិច្ចពិភាក្សារវាងកញ្ញា ផន បុប្ផា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក លោក ភូ លីវុឌ្ឍ អតីតអគ្គលេខាធិការអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និងអ្នកជំនាញជាន់ខ្ពស់ខាងវិស័យបច្ចេកវិទ្យារបស់កម្ពុជា។ លោកក៏ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕