រដូវកាលទី១ ភាគទី៥៖ សក្តានុពលនិងកត្តាប្រឈមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានាពេលអនាគត
Your browser doesn’t support HTML5
នៅក្នុងភាគទី ៥ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពី សក្តានុពល កត្តាប្រឈម និងអនុសាសន៍បែបកែទម្រង់សំខាន់ៗមួយចំនួន ក្នុងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយ និងអំពីឥទ្ធិពលនៃទិន្នាការសេដ្ឋកិច្ចសកលលោកដែលអាចជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនាពេលអនាគត តាមរយៈកិច្ចពិភាក្សារវាងលោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក សុក ខា អ្នកប្រឹក្សានិងសិក្សាឯករាជ្យលើកិច្ចការអភិវឌ្ឍ និងសម្រួលពាណិជ្ជកម្ម។ លោកក៏ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕