និស្សិត សុន ស្រីសួគ៌ ចង់​ឲ្យ​រដ្ឋាភិបាល​ថ្មី​បង្កើន​ទីផ្សារ​កសិកម្ម និង​ផលិតកម្ម​ឧស្សាហកម្ម

Your browser doesn’t support HTML5

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នឹង​កំណត់​សមាសភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​នឹង​គ្រប់គ្រង​និង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​មួយ​អាណត្តិ​ទៀត។ ស្របពេល​ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​វីអូអេ​បាន​សម្ភាសន៍ ដូចជា សុន ស្រីសួគ៌ និស្សិត​ឆ្នាំទី២ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ រំពឹង​ចង់ឲ្យ​រដ្ឋាភិបាល​ថ្មី​ បង្កើន​ទីផ្សារ​កសិកម្ម និង​ផលិតកម្ម​ឧស្សាហកម្ម។