លោក ជា ភីរុមលី ចង់ឲ្យរដ្ឋាភិបាលថ្មីអភិរក្សព្រៃឈើនិងសត្វព្រៃ
Your browser doesn’t support HTML5
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ជា ភីរុមលីន អ្នកធ្វើការនៅរាជធានីភ្នំពេញ ដែលមកពីខេត្តតាកែវ រំពឹងចង់ឲ្យរដ្ឋាភិបាលអភិរក្សព្រៃឈើនិងសត្វព្រៃ។