និស្សិត ប្រាក់ កែវរិទ្ធីឯក ចង់ឲ្យរដ្ឋាភិបាលថ្មីមានភាពបត់បែនក្នុងការដឹកនាំ
Your browser doesn’t support HTML5
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ប្រាក់ កែវរិទ្ធីឯក និស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ រំពឹងចង់ឲ្យ រដ្ឋាភិបាលថ្មីមានភាពបត់បែនក្នុងការដឹកនាំប្រទេស៕