អ្នករត់ PassApp លោក ទី អុីមសៀង ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការងារ​ច្រើន

Your browser doesn’t support HTML5

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី ៧ នឹង​កំណត់​សមាសភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​នឹង​គ្រប់គ្រង​និង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​មួយ​អាណត្តិ​ទៀត។ ស្របពេល​ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​វីអូអេ​បាន​សម្ភាសន៍ ដូចជា លោក ទី អុីមសៀង អ្នករត់ PassApp នៅរាជធានី​ភ្នំពេញ រំពឹង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការងារ​ឲ្យ​បានច្រើន និង​អភិវឌ្ឍ​តំបន់ជនបទ​ឲ្យ​ជឿនលឿន។