នៅក្នុងស្នាក់ការបក្សជំទាស់ យប់ប្រកាសលទ្ធផលឆ្នោត
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិផ្ដល់បទសម្ភាសក្នុងកិច្ចសន្ទនាផ្សាយផ្ទាល់ជាមួយ VOA តាមហ្វេសប៊ុក ពីក្នុងទីស្នាក់ការកណ្ដាលគណបក្សនៅចាក់អង្រែនាព្រលប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបូកបញ្ចប់។ (អូន ឆេងប៉រ/VOA)
លោក កឹម សុខា ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន VOA នៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយលទ្ធផលបោះឆ្នោតឃុំសង្កាត់ត្រូវបានប្រកាសជាបណ្ដើរៗ។ (អូន ឆេងប៉រ/VOA)

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបង្ហាញស្នាមទឹកជ្រលក់នៅលើម្រាមដៃក្នុងអំឡុងពេលផ្ដល់បទសម្ភាសផ្សាយផ្ទាល់ជាមួយ VOA តាមហ្វេសប៊ុក ពីក្នុងទីស្នាក់ការកណ្ដាលគណបក្សនៅចាក់អង្រែនាព្រលប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបូកបញ្ចប់។ (អូន ឆេងប៉រ/VOA)
រូបអតីតមេបក្សជំទាស់ លោក សម រង្ស៊ី ត្រូវបានបញ្ឈរតាំង នៅពេលដែលក្រុមការងារ VOA ធ្វើដំណើរចូលទៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រលប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺនៅក្រោយការបោះឆ្នោតឃុំសង្កាត់ ដែលលោក សម រង្ស៊ី ធ្លាប់រំពឹងថា នឹងមានលទ្ធផលអាចនាំមកនូវការវិលត្រឡប់ចូលមាតុភូមិរបស់លោកវិញ។ (អូន ឆេងប៉រ/VOA)
ក្រុមការងារម្នាក់នៃVOA កំពុងធ្វើការផ្ទៀងផ្ទាត់
ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ កំពុងមមាញឹកប្រមូលបូកសរុបលទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សជំទាស់ នៅវេលាម៉ោងជិត១០យប់ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)