អ្នកជំនាញមើលឃើញការវិវឌ្ឍទៅមុខតិចតួចក្នុងការអនុវត្តវិមជ្ឈការរយៈពេល២០ឆ្នាំ
Your browser doesn’t support HTML5
នៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនានេះនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា។ នេះជាការបោះឆ្នោតថ្នាក់មូលដ្ឋានជាលើកទី ៥។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកទី ១ ត្រូវបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០០២ ហើយជាការចាប់ផ្តើមដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការនិងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ លោក គល់ បញ្ញា ទីប្រឹក្សានិងអតីតនាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែលយល់ឃើញថារយៈពេល២០ឆ្នាំមកនេះថាការអនុវត្តនេះបានដើរទៅមុខតិចតួចបំផុត ជាពិសេសក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៧។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក គល់ បញ្ញា ក្នុងកម្មវិធី Primary Sources «ប្រភព ច្បាស់ការណ៍»៕