សម្រាំង​ព័ត៌មាន​ប្រចាំ​ថ្ងៃ៖ ២៤​ តុលា ​២០២៤

Your browser doesn’t support HTML5

នៅ​ក្នុង​កម្មវិធី​សម្រាំង​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ ​ទី​២៤​ ខែ​តុលា ឆ្នាំ​២០២៤​នេះ​លោក​ម៉ែន គឹមសេង​សូម​បង្ហាញ​ជូន​ព័ត៌មាន​សំខាន់ៗ​ចំនួន៤​​គឺ​ ​ប្រធានាធិបតី​រុស្ស៊ី​ធ្វើ​ជា​អធិបតី​បិទ​បញ្ចប់​​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស​BRICS។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជួប​មេដឹកនាំ​កាតា​រកវិធី​បញ្ចប់​ជម្លោះ​នៅ​ហ្កាហ្សា​និង​លីបង់។ បារាំង​រៀបចំ​សន្និសីទ​មនុស្ស​ធម៌​រៃអង្គារ​បាន​ថវិកា​១​ពាន់​លាន​ដុល្លារ​ជួយ​លីបង់។ រុស្ស៊ី​ ចិន​និង​អ៊ីរ៉ង់​បង្កើន​ការវាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​ការបោះឆ្នោត​នៅ​អាមេរិក។​