ការស្ទង់មតិដំបូងៗថា អ្នកស្រី Harris ឈ្នះការជជែកដេញដោលប្រធានាធិបតី ប៉ុន្តែតើវាមានឥទ្ធិពលឬអត់?
Your browser doesn’t support HTML5
អ្នកស្រីអនុប្រធានាធិបតី Kamala Harris និងលោកអតីតប្រធានាធិបតី Donald Trump បានជួបគ្នាក្នុងការជជែកដេញដោល កាលពីថ្ងៃអង្គារ ជាលើកដំបូងហើយក៏អាចជាការជជែកដេញដោលប្រធានាធិបតីតែមួយគត់ផងដែរ។ តួលេខដំបូងៗបង្ហាញថា មនុស្សជាង ៦០ លាននាក់ បានទស្សនាការជជែកដេញដោលនេះ។ ការប្រកួតប្រជែងតំណែងប្រធានាធិបតីរវាងបេក្ខជនទាំងពីរនាក់នេះនៅតែមានភាពប្រកៀកប្រកិតគ្នា។ ពីរដ្ឋ Washington អ្នកស្រី Dora Mekouar កំពុងស្វែងយល់ថាតើការជជែកដេញដោលនេះបានកែប្រែទស្សនៈរបស់ពលរដ្ឋក្នុងការបោះឆ្នោតឬទេ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕