ការ​ជួប​ជុំ​នយោបាយ​​ព្រមៗ​គ្នា​នៅ​ក្នុង​ទីក្រុង​ចំណាស់​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក

Your browser doesn’t support HTML5

បេក្ខជន​ប្រធានាធិបតី​និង​បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិតេយ្យ​ត្រូវ​បាន​បញ្ជាក់​ហើយ។ អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris បាន​​ជ្រើសរើស​បេក្ខជន​អនុប្រធានាធិបតី​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ។ ប៉ុន្តែ​អ្នកស្រី Harris ដែល​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​រូប​នេះ មិនមែន​ស្ថិត​នៅ​​ទីក្រុង​ចំណាស់​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក គឺ​ទីក្រុង Philadelphia ក្នុង​រដ្ឋ Pennsylvania ភាគ​ឦសាន ដើម្បី​ឃោសនា​បោះឆ្នោត​តែ​ម្នាក់​ឯង​នោះ​ទេ។ បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ក៏​បាន​ឃោសនា​បោះឆ្នោត​នៅ​ទីនោះ​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ។ អ្នកស្រី Carolyn Presutti អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ជាន់​ខ្ពស់​​របស់ VOA ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន រាយការណ៍​អំពី​រឿង​នេះ។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្ដីប្រែសម្រួល៖