អ្នកផលិតភាពយន្តឯកសារចង់ក្រងការរស់ឡើងវិញនៃគុនល្បុក្កតោ
Your browser doesn’t support HTML5
ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏សំខាន់នៃអាណាចក្រអង្គរ ដែលស្ទើរតែវិនាសសាបសូន្យក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គុនល្បុក្កតោនេះ ត្រូវបានយកមកធ្វើជាប្រធានបទសំខាន់ក្នុងភាពយន្តឯកសារមួយ ដែលមានចំណងជើងថា៖ «Surviving Bokator»។ អ្នកផលិតភាពយន្តជនជាតិកាណាដាលោក Mark Bochsler និងអ្នកស្រី Sandra Leuba បានធ្វើដំណើរទៅប្រទេសកម្ពុជានៅឆ្នាំ២០១០ ហើយពួកគេបានជួបគ្រូធំល្បុក្កតោដែលរស់រានមានជីវិតពីរបបខ្មែរក្រហម គឺលោកគ្រូតា សាន គឹមស៊ាន ដែលលោកស្រមៃចង់ធ្វើឲ្យក្បាច់គុនខ្មែរដ៏អស្ចារ្យនេះរស់ឡើងវិញ។ ជិតប្រាំបីឆ្នាំក្រោយមក ភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅតាមមហោស្រពភាពយន្តនានានៅក្នុងប្រទេសកម្ពុជា កាណាដា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៩ខែវិច្ឆិកា ខណៈពេលដែលលោក Mark Bochsler និងក្រុមការងារ នាំយកភាពយន្តឯកសារ «Surviving Bokator» ទៅចាក់បញ្ចាំងនៅទីក្រុងPhiladelphia រដ្ឋ Pennsylvania លោកបានឆ្លៀតពេលចូលមកបន្ទប់ផ្សាយ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីផ្ដល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា អំពីដំណើរនៃការផលិតភាពយន្តឯកសារ «Surviving Bokator» លក្ខណៈពិសេសនៃគុនល្បុក្កតោ និងការរួមចំណែកនៃភាពយន្តឯកសារនេះនៅក្នុងវប្បធម៌ខ្មែរ និងប្រទេសកម្ពុជាទាំងមូល។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះ ដូចតទៅ៖