បទសន្ទនា VOA៖ ព្រឹទ្ធសភាបើកសវនាការកាត់ទោសលោក Donald Trump ពីបទញុះញង់បង្កការបះបោរ
Your browser doesn’t support HTML5
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានចាប់ផ្តើមសវនាការកាត់ទោសលោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ពីបទចោទប្រកាន់ថាបានញុះញង់បង្កការបះបោរ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានវាយប្រហារវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ខែមករា ដែលបានបណ្តាលឲ្យមន្ត្រីប៉ូលិសនិងបាតុករ៥នាក់ស្លាប់បាត់បង់ជីវិត។ សមាជិកព្រឹទ្ធសភាបានបោះឆ្នោតកាលពីថ្ងៃអង្គារដោយសំឡេង៥៦ទល់នឹង៤៤ លើធម្មនុញ្ញភាពនៃសវនាការនោះ។ លោក ម៉ែន គឹមសេង និងលោក ប៉ូច រាសី នៃ VOA សូមជូនសេចក្តីរាយការណ៍បន្ថែមពីប្រតិកម្មនានានិងដំណើរការកាត់ទោសនេះ។