បទសន្ទនា VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងចូលរួមក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកយ៉ាងសកម្ម
Your browser doesn’t support HTML5
ពលរដ្ឋកម្ពុជាដែលមករស់នៅក្នុងសហរដ្ឋអាមេរិកតាំងពីអំឡុងឆ្នាំ១៩៧០មក ចូលពាក់ព័ន្ធក្នុងរឿងនយោបាយរបស់ប្រទេសនេះ កាន់តែច្រើនឡើងៗ។ ពួកគេមិនត្រឹមតែនាំគ្នាទៅបោះឆ្នោតតែប៉ុណ្ណោះទេ តែថែមទាំងឈរឈ្មោះឲ្យគេបោះឆ្នោតជូនផង។ ដូចពលរដ្ឋអាមេរិកាំងដទៃទៀតដែរ ពលរដ្ឋខ្មែរអាមេរិកាំងខ្លះ គាំទ្រគណបក្សសាធារណរដ្ឋ ហើយខ្លះទៀតគាំទ្រគណបក្សប្រជាធិបតេយ្យ។ អ្នកយកព័ត៌មានវីអូអេ លោក ម៉ែន គឹមសេង លោក ពិន ស៊ីសុវណ្ណ លោក សុខ ខេមរា និង លោក ប៉ូច រាសី ពិភាក្សាគ្នាជុំវិញរឿងនេះ និងរឿងផ្សេងទៀត រួមមានប្រព័ន្ធអង្គបោះឆ្នោតនៅអាមេរិក។