វិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាមានការរីកចម្រើន តែត្រូវការទុនបន្ថែម
Your browser doesn’t support HTML5
ជាយូរឆ្នាំមកហើយដែលកសិផលស្វាយចន្ទីរបស់កម្ពុជាត្រូវបាននាំចេញ ទៅកាន់ ប្រទេសក្បែរខាងដើម្បីកែច្នៃ រួចផ្គត់ផ្គង់លើទីផ្សារ។ វិនិយោគិនក្នុងស្រុកមួយចំនួនចាប់ផ្តើមផ្តោតលើការទាញយកផលប្រយោជន៍ពីដំណាំកសិឧស្សាហកម្មដែលមានសក្តានុពលមួយនេះ ព្រោះគេចាប់ផ្តើមពង្រីកទីតាំងកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតគ្រាប់ចន្ទីជាមួយការកំណត់នៃលក្ខខណ្ឌគុណភាពអនាម័យសម្រាប់ការផ្គត់ផ្គង់ទាំងក្នុង និងក្រៅស្រុក។ លោក ហ៊ុល រស្មី រាយការណ៍ឲ្យវីអូអេពីខេត្តស្ទឹងត្រែងដូចតទៅ៖