អនុរដ្ឋមន្ត្រីការបរទេសបញ្ជាក់ពីសារៈសំខាន់នៃតំបន់អាស៊ីចំពោះសហរដ្ឋអាមេរិក
Your browser doesn’t support HTML5
លោកស្រី Wendy R. Sherman បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងក្នុងឋានៈជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីដើម្បីបញ្ជាក់ពីសារៈសំខាន់នៃតំបន់នេះចំពោះរដ្ឋបាលលោកប្រធានាធិបតីJoe Biden។ លោកស្រីបញ្ជាក់ថាអាមេរិកចូលរួមពាក់ព័ន្ធជាមួយនឹងតំបន់អាស៊ីដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងប្រទេសកម្ពុជាលោកស្រី Sherman បានស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកចំហរសេរីភាពសង្គមស៊ីវិលនិងសិទ្ធិនយោបាយរបស់គណបក្សប្រឆាំងជាពិសេសនៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតសាកលនៅឆ្នាំ២០២៣។ លោក ប៉ូច រាសី និងលោក ម៉ែន គឹមសេង នៃវីអូអេពិភាក្សាគ្នាជុំវិញដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Sherman ដូចតទៅ៖