គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​វាយ​ប្រហារ​លើ​លោក​ឧត្ដមសេនីយ៍ Soleimani

Your browser doesn’t support HTML5

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍ Qassem Soleimani ដែល​ត្រូវ​​​ជា​មេ​បញ្ជាការ​កង​កម្លាំង Quds របស់​អ៊ីរ៉ង់​នោះ បាន​ធ្វើ​ឲ្យ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​​នៃ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ខ្វែងគំនិត​គ្នា។ លោក​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​បាន​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​​នេះ​ ​បន្ទាប់​ពី​មាន​​ហេតុការណ៍​តវ៉ា​ហិង្សា​របស់​ក្រុម​អ្នក​គាំ​ទ្រ​នៃ​កង​ជីវពល​ដែល​អ៊ីរ៉ង់​គាំទ្រ នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង Baghdad ប្រទេស​អ៊ីរ៉ាក់។ បញ្ជា​របស់​លោក​ប្រធានាធិបតី​ នាំ​ឲ្យ​មាន​ការ​កោត​សរសើរ​ពី​សំណាក់​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ។ ក៏​ប៉ុន្តែ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​លើ​ស្ថិរភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ VOA ​ប្រចាំ​សភា​សហរដ្ឋ​អាមេរិក អ្នក​ស្រី Katherine Gypson រាយការណ៍​លម្អិត​អំពី​រឿង​នេះ។ លោក​ ប៉ូច រាសី សូម​ជូន​សេចក្តី​ប្រែ​សម្រួល។