បទសន្ទនា VOA៖ គណបក្សប្រជាធិបតេយ្យស្វែងរកការបង្រួបបង្រួមគ្នាក្នុងមហាសន្និបាតអនឡាញ
Your browser doesn’t support HTML5
គណបក្សប្រជាធិបតេយ្យ បានអំពាវនាវឲ្យមានការបង្រួបបង្រួមគ្នា ក្នុងថ្ងៃទីមួយនៃមហាសន្និបាតអនឡាញរបស់ខ្លួន កាលពីយប់ថ្ងៃច័ន្ទ។ ក្នុងចំណោមឥស្សរជនដែលថ្លែងសុន្ទរកថា នៅថ្ងៃទីមួយនោះ មានសមាជិកព្រឹទ្ធសភា Bernie Sanders ដែលជាអតីតបេក្ខជនប្រធានាធិបតី ប្រកួតជាមួយលោក Joe Biden កាលពីដើមឆ្នាំនេះ និង លោកស្រី Michelle Obama ភរិយាលោកអតីតប្រធានាធិបតី Barack Obama ផងដែរ។ លោក ប៉ូច រាសី លោក សុខ ខេមរា និង អ្នកស្រី ស៊ូ ពេជ្រចិន្តា នៃវីអូអេ ពិភាក្សាអំពីរឿងនេះ។