ពេលបិទកិច្ចប្រជុំអង្គការអូតង់ លោក Biden នៅតែការពារការសម្រេចចិត្តក្នុងការបន្តឈរឈ្មោះបោះឆ្នោត
Your browser doesn’t support HTML5
លោកប្រធានាធិបតី Joe Biden បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអស់រយៈពេលជិតមួយម៉ោងកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងចម្លើយលម្អិតអំពីគោលនយោបាយការបរទេសជាមួយនឹងការការពារពេញលេញនៃការតាំងចិត្តរបស់លោកក្នុងការបន្តឈរឈ្មោះជាប្រធានាធិបតី ទោះបីជាមានសំណួរអំពីស្ថានភាពសុខភាពផ្លូវចិត្តរបស់លោកក៏ដោយ។ លោក Biden បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរបស់អង្គការអូតង់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលនៅទីនោះមេដឹកនាំបានយល់ព្រមលើវិធានការជាក់ច្បាស់ដើម្បីជំរុញសមត្ថភាពរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំនៅសេតវិមានអ្នកស្រី Anita Powell រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕