រូបភាពជុំវិញ​ពិភពលោក ០៦ ធ្នូ ២០១៩

ពលករ​ឥណ្ឌា​រុញ​ពង​ខ្យល់​នៅ​មាត់​ទន្លេ Ganges នៅ​ពេល​ពួក​គេ​កំពុង​សាង​សង់​ស្ពាន​អណ្ដែត​លើ​ទឹក សម្រាប់​ពិធី​បុណ្យ​តាម​ប្រពៃណី​សាសនា​ហិណ្ឌូ សម្រាប់​អាទិទេព Magh Mela នៅ​ទីក្រុង Magh Mela ប្រទេស​ឥណ្ឌា។

ជន​ជាតិ​អ៊ីរ៉ាក់​ម្នាក់​ស្លៀក​ពាក់​ជា​តា​ណូអែល (Santa Claus) ហើយ​មាន​ពាក់​ហ្គាស់​បិទ​មុខ​អង្គុយ​នៅ​លើ​គំនរ​ភួយ នៅ​ទីលាន Tahrir ក្នុង​ទីក្រុង​បាក​ដាដ នៅ​ខណៈ​ដែល​ការ​ធ្វើ​បាតុកម្ម​នៅ​តែ​បន្ត។

ក្មេងៗ​ជន​ជាតិ​ប៉ាឡេស្ទីន​ជិះ​នៅ​ខាង​ក្រោយ​នៃ​រឺម៉ក​ទុក​ទុក​ជាមួយ​ឪពុក​របស់​ខ្លួន នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​ នៅ​ទីក្រុង Gaza City។

អ្នក​ទស្សនា​កំពុង​មើល​ភ្លើង​សម្រាប់​ពិធី​បុណ្យ​គ្រិស្តម៉ាស់ ដែល​គេ​បង្ហាញ​នៅ​ស្រុក Minato ក្នុង​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន។

អ្នក​ថែរក្សា​អារាម​ Ethiopian Orthodox និយាយ​គ្នា​នៅ​លើ​កំពូលព្រះ​វិហារ​នៃ​អាគារ​ពិសិដ្ឋ Holy Sepulchre នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល។

ក្ងាន​មួយ​កំពុង​ហែល​ទឹក​បឹង​ Constance នៅ​មុន​ពេល​ថ្ងៃ​លិច នៅ​ទីក្រុង Constance ប្រទេស​អាហ្លឺម៉ង់។

អ្នក​ទស្សនា​ដែល​មាន​ការ​ចាប់​អារម្មណ៍ខ្លាំង​កំពុង​ឈរ​នៅ​លើរាន​ហាល​នៅ​ជិត​អាគារ​៦​ជាន់​ដែល​បាន​ដួល​រលំ នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា នៅ​ខណៈ​ដែល​កិច្ច​ប្រឹង​ប្រែង​រុក​រក​ជន​រងគ្រោះ​កំពុង​បន្ត។

បុគ្គលិក​ម្នាក់​នៃ​សាជីវកម្ម Sotheby ថត​រូប​ជាមួយមួក​ការពារ​ C-3PO ផលិត​ឆ្នាំ ១៩៨៣ (C-3PO Helmet 1983) ដែល​មួក​​នេះ​គេ​ដាក់​ឈ្មោះ​ថា «ការ​ត្រឡប់​មក​វិញ​នៃ​ Jedi»។ មួក​​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​ចន្លោះ​ពី​១៥.០០០​ផោន ទៅ​២៥.០០០​ផោន ផលិត​ដោយ​ក្រុមហ៊ុន​របស់​លោក George Lucas។ មួក​នេះ​ត្រូវ​បាន​បង្ហាញ​​នៅ​ឯ​ក្រុមហ៊ុន​សាជីវកម្ម Sotheby ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

បុរស​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​ពាក់​មួយ​ធ្វើ​ពី​ស្លាប​សត្វ​ ហើយ​ចូល​រួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បម្រែ​បម្រួលអាកាស​ធាតុ នៅ​ពេល​ដែល​ជំនួប​កំពូល​ស្ដី​ពី​អាកាស​ធាតុ COP25 កំពុង​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។